បាត់ដំបង: កម្លាំងនគរបាលជំនាញស្រុកបាណន់បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពីបទរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់យោងតាមរបាយការណ៍របស់នគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់របស់ស្នងការនគរបាលខេត្តបានឲ្យដឹងថានៅថ្ងៃពុធ៨កើតខែមិគសិរឆ្នាំកុរឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង២៥នាទីបានអនុវត្តជាប់នូវអនុសាសន៍ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងក្រោមការចង្អុលបង្ហាញលើការងារជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនស្នងការនិងនគរបាលស្រុកបាណន់ មានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនីអធិការនគរបាលស្រុក ចូលរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅបានដឹកនាំកម្លាំងធ្វើការបង្រ្កាបករណីរក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី៩ភូមិភ្នំសំពៅលិចឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់មានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ ធឿន ផង ហៅចាវ ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិភ្នំសំពៅលិចឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។
ទី២-ឈ្មោះ ម៉ិ ប្រុសម៉ៃ ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិភ្នំសំពៅលិចឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ។
ទី៣-ឈ្មោះស៊ិន តេវ៉ូ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិភ្នំសំពៅលិចឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ។
ទី៤-ឈ្មោះ ជា សុភាព ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិក្តោងឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង ។
ទី៥-ឈ្មោះ យិម ហេង ហៅចែ ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិគោកអំពិលឃុំភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង។ វត្ថុតាងត្រូវជំនាញដកហូតបានរួមមានថ្នាំងញៀនប្រភេទមេតាំហ្វេតាមីនឬ (ម៉ាទឹកកក ICE) ចំនួន០៧ថង់មិនទាន់ថ្លឹងទម្ងន់និងទូរសព្ទដៃ០៣គ្រឿងសម្ភារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនមួយចំនួនផ្សេងទៀតនិងពូថៅ១កាំបិតវែង១ ផងដែរ ។
វត្ថុតាងនិងជនសង្ស័យចំនួន៥នាក់ត្រូវខាងត្រូវនគរបាលជំនាញរៀបចំសំណំឯកសាដើម្បីធ្វើការបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់វិធានការទៅតាមនីតិវិធី ៕

