ខេត្តកណ្ដាល: ទីតាំងសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅភូមិជ្រេ១០០ឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាលបានបើកដំណើរការលេងបានយ៉ាងរលូនសង្ស័យតែសមត្ថកិច្ចមិនដឹងឬក៏ដឹងហើយធ្វើមិនដឹងបានជាអ្នកញៀនល្បែងជល់មាន់ទាំងនេះហ៊ានដោយមិនខ្លាចញញើតអីបន្តិចរហូតដល់ហ៊ានដេញវាយអ្នកសារព័ត៌មានទៀតហើយអ្វីដែលហួសចិត្តមានអ្នកកាងកន្លែងល្បែងទៀត។
ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាទីតាំងខាងលើមានលេងល្បែងជល់មាន់ដ៏ធំមួយហើយគេមិនដែលឃើញមានខាងសមត្ថកិច្ចឬអជ្ញាធរពាក់ព័ន្ធណាម្នាក់ទៅបង្ក្រាបសោះទើបពួកគាត់រាយការណ៍ដល់អ្នកសារព័ត៌មានយើងទៅផ្តិតយករូបភាពដើម្បីចុះផ្សាយឃើញដល់សមត្ថកិច្ច។
ដោយឡែកកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ក្រុមអ្នកសារព័ត៌មានក៏បានចុះទៅទីតាំងខាងលើក៏បាមឃើញលេងល្បែងជល់មាន់ពិតប្រាកដមែនហើយក៏ថតឡាយតែម្តងពេលនោះក៏ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះស្ទុះមកព្រួតគ្នាដេញវាយក្រុមអ្នកសារព័ត៌មានតែម្តងដោយមិនដឹងថាខ្លួនកំពុងតែប្រព្រឹត្តល្បែងស៊ីសងដែលច្បាប់ហាមឃាត់សោះឡើយ។
ដូច្នេះសូមសុំណូមពរដល់លោកអធិការស្រុកមុខកំពូលសូមអោយជួយបង្ក្រាបទីតាំងល្បែងជល់មាន់ដែលមានទីតាំងខាងលើនេះផងនិងជួយរកយុត្តិធម៌ដល់ក្រុមអ្នកសារព័ត៌មានផងបើគ្រាន់តែចុះថតផ្សាយខុសដែរឬ?ហើយអ្វីដែលគួរតែគោរពនោះគឺសារាចរណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញមកថាភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះផងដើម្បីកុំអោយមានរិ:គន់ពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានផងទាន។



