លោកឧត្តមសេនីយ៍ស្នងការ អំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់សូមមកដាក់ពាក្យបណ្តឹងមក​សមត្ថកិច្ចជាបន្ទាន់រាល់ករណី លួច ឆក់ ប្លន់ គាស់ផ្ទះ

លោកឧត្តមសេនីយ៍ស្នងការ អំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងអស់សូមមកដាក់ពាក្យបណ្តឹងមក​សមត្ថកិច្ចជាបន្ទាន់រាល់ករណី លួច ឆក់ ប្លន់ គាស់ផ្ទះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះសីហនុ:​ នាព្រឹកថ្ងៃព្រហស្បតិ៍៩កើតខែមិគសិរ ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៩ នេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ធានទាំងភ្ញៀវទេសចរណ៍អ្នកវិនិយោគជាតិនិងអន្តរជាតិ ទាំងអស់ក្នុងខេត្តត្រូវប្រញាប់មកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចដែលនៅជិតខ្លួនជាបន្ទាន់រាល់ករណី លួច ឆក់ ប្លន់ គាស់ផ្ទះរឺករណីល្មើសណាដែលបង្កភាពអសន្តិសុខដល់សេចក្តីសុខរស់នៅរបស់ពួកគាត់ទាំងអស់គ្នាដែលទាំងនេះជាកិច្ចជួយសហការដល់សមត្ថកិច្ចក្នុងការកំណត់មុខសញ្ញាដើម្បី បង្ការនិងបង្រ្កាបទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងទោ ជួន ណារិន្ទ មានប្រសាសន៏​បែបនេះក្នុងកិច្ចប្រជុំមួយស្តីពីរការឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបូកសរុបរបាយការណ៍៣ខែកន្លងមកនិងលើកទិសដៅបន្ត។

Sponsor

ក្រោយពីលោកវរៈសេនីយ៍ អធិការទាំង៤ក្រុង-ស្រុកឡើងធ្វើរបាយការណ៍៣ខែកន្លងមកស្តីអំពីរ ស្ថានភាពជាក់ស្តែង បទល្មើសផ្សេងៗនិងចំណាត់ការរបស់អធិការដ្ឋាននិមួយៗជូនលោកឧត្តមសេនីយ៍ស្នងការរួចមកលោកឧត្តមសេនីយ៍ទោក៏បានធ្វើការកោតសរសើរកិច្ចខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចក្រោមឱវាទផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៏ចង្អុលបង្ហាញថាយើងត្រូវតែបំពេញអោយបានជាដាច់ខាតរាល់ចន្លោះប្រហោងណាមួយក្នុងភូមិសាស្ត្រដែលសមត្ថកិច្ចយើងមានដោយប្រការអចេតនាហើយត្រូវប្រើប្រាស់កម្លាំងជំនាញអោយអស់លទ្ធភាពដើម្បីទប់ស្កាត់កាត់បន្ថយដាក់វិធានការបង្រ្កាបដោយផ្អែកលើជំនាញសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈហើយអ្វីដែលរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋយើងដាច់ខាតត្រូវតែបង្ក្រាប។

លោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាក់ថាការប្រមូលផ្តុំកម្លាំងអន្តរាគមន៏ទាំងអស់១០០ភាគរយត្រូវតែមានជានិច្ច២៤ម៉ោងលើ២៤ម៉ោងដើម្បីទប់ស្កាត់បង្រ្កាបអោយទាន់ពេលវេលាហើយបានចង្អុលបង្ហាញបន្ថែមអោយអធិការទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមរាល់ករណីដែលកើតមាន ត្រូវចុះត្រួតពិនិត្យអោយបានច្បាស់លាស់វាយតម្លៃសភាពការណ៏អោយបានហ្មត់ចត់ហើយធ្វើរបាយការណ៍បន្តមកស្នងការដ្ឋានតាមជំនាញនិងឋានានុក្រមដើម្បីមានចំណាត់ការ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានជំរុញបន្ថែមអោយកម្លាំងជំនាញទាំងអស់ចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ សន្តិសុខឯកជននិងប្រជាការពារដើម្បីអោយបងប្អូនទាំងនោះចូលរួមបង្កើនកិច្ចសហការល្អជាមួយសមត្ថកិច្ចជំនាញដើម្បីជាភាពងាយស្រួលដល់ការបង្ការទប់ស្កាត់ការពារ និងបង្រ្កាបបទល្មើសផ្សេងៗទាន់ពេលវេលា៕