ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសជូនដំណឹងដល់សាធារណជនប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់ជ្រាបថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ចេញថវិកាបន្ថែមចំនួន៥០លានដុល្លារនិងបានប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្មជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុកកិនកែច្នៃ និងនាំចេញ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះធនាគារអភិវឌ្ឍន៍ជនបទនឹងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជហើយទុននេះនឹងចាប់ផ្តើមប្រើប្រាស់បានចាប់ពីថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០១៩នេះតទៅ៕
Sponsor

