ជនសង្ស័យ​២នាក់ជាមុសញ្ញាឆក់កាបូបពីស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលល្បាតឃាត់ខ្លួន

ជនសង្ស័យ​២នាក់ជាមុសញ្ញាឆក់កាបូបពីស្រ្តីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលល្បាតឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្ដាល​:​ មុខសញ្ញា​ឆក់យ៉ាងសកម្ម២នាក់ត្រូវបានកម្លាំងនគរបាលអង្គស្នួលឃាត់ខ្លួនកាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៧.៣០នាទីនៅចំណុចលើផ្លូវកៅស៊ូភូមិព្រៃក្រាយឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល ។

សមត្ថកិច្ច​បានអោយដឹងថាជនរងគ្រោះឈ្មោះ ខែម សូលីម ភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរនៅភូមិសល់ដីឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល។

Sponsor

ជនសង្ស័យចំនួន០២នាក់ប្រុស១-ឈ្មោះសុង ចាន់ថុល ភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិផែថ្ម សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ៕
២-ឈ្មោះគិន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិត នៅភូមិស្វាយជ្រុំ ឃុំព្រែកល្វាស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

សមត្ថកិច្ច​បានបន្តទៀតថាមុខសញ្ញាដែលឆក់បានបាត់បង់កាបូបដៃ០១ពណ៌ផ្កាឈូកនៅក្នុងនោះមានលុយចំនួន​៣០០​០០រៀលជនរងគ្រោះរបួសរលាត់ក្បាលជង្គង់ខាងស្តាំរលាត់​ប្រអប់ដៃទាំងសង្ខាងរលាត់ចង្កានិងរលាត់ស្មាខាងឆ្វេង។

ក្រោយពីបានធ្វេីសកម្មភាពរួចសមត្ថកិច្ចបានដេញឃាត់បានម៉ូតូ០១គ្រឿងម៉ាកហ្ស៊ុយស៊ុគីឡេត(SUZUKILETE)ពណ៌ទឹកមាសលាយសពាក់ផ្លាកលេខភ្នំពេញ1HY434។

តាមប្រភពបានអោយដងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូពីផ្សារអង្គស្នួលត្រឡប់ទៅផ្ទះវិញដោយ​មានកាន់កាបូបជាប់និងដៃលុះពេលទៅដល់មុខវត្តអង្គសម្ពលីស្រាប់តែឃើញម៉ូតូរបស់ជនសង្សយ័ជិះវ៉ាទៅមុខហើយពេលងាកមកឃើញជនរងគ្រោះកាន់កាបូបជាប់ដៃស្រាប់តែជនសង្សយ័បានបន្ថយល្បឿនម៉ូតូអោយជនរងគ្រោះបើកម៉ូតូវ៉ាទៅមុខម្តងបន្ទាប់មកជនសង្សយ័បានបើកម៉ូតូទៅពាក់ទឹម​ហើយជនសង្ស័យអង្គុយខាងក្រោយបានឆក់កាបូបពីជនរងគ្រោះបានតែម្តង។ពេលនោះជនរងគ្រោះបានដួលម៉ូតូហើយស្រែកអោយគេជួយថាចោរឆក់កាបូបខ្ញុំហើយ ។

ស្របពេលនោះកម្លាំងសមត្ថកិច្ចនគរបាលកំពុងល្បាតតាមដងផ្លូវមកដល់ហើយដេញតាមពីក្រោយនិងកម្លាំងប្រជាការពារស្ទាក់ឃាត់ខ្លួនបាននៅចំណុចខ្នងប្រឡាយតាហោភូមិកណ្តោសឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាល។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ​ គិន ភក្តី​ បានសារភាពថាខ្លួនជាអ្នកអង្គុយខាងក្រោយហើយខ្លួនបានឆក់កាបូបពីដៃជនរងគ្រោះពេលនោះជនរងគ្រោះដួលម៉ូតូ ហើយមានឃើញរថយន្តដេញពីក្រោយខ្លួនក៏បោះកាបូប​ចោលនិងបង្កើនល្បឿនម៉ូតូរត់គេចតាមខ្នងប្រឡាយត្រូវសមត្ថកិច្ចដេញតាមទាន់តែម្តង។