តេីលោប្រធានមន្ទីបរិស្ថានមានបានដឹងរឿងលោក លាភ សុខលីម​ហៅទុនកំពុងតែរងការរិះគន់ពីប្រជាពលរដ្ឋរឿង​កៀបយក​លុយពីពួកគាត់ដឹកផលអនុផលព្រៃឈើពី១០​ទៅ​៤០ម៉ឺន​រៀលជាលេីកទី២

តេីលោប្រធានមន្ទីបរិស្ថានមានបានដឹងរឿងលោក លាភ សុខលីម​ហៅទុនកំពុងតែរងការរិះគន់ពីប្រជាពលរដ្ឋរឿង​កៀបយក​លុយពីពួកគាត់ដឹកផលអនុផលព្រៃឈើពី១០​ទៅ​៤០ម៉ឺន​រៀលជាលេីកទី២

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកំពង់ស្ពឺ:​ លោក លាភ សុខលីម ហៅទុនគេដែលត្រូវ​បានគេស្គាល់ច្បាស់ថាជាប្រធានស្នាក់ការរងភ្នំតូចហើយកាលពីអំឡុង៣ខែមុនត្រូវបានប្រពន្ធ័ផ្សព្វផ្សាយរិះគន់រឿងបង្ក្រាបឈើប្រជាពលរដ្ឋខណ:ដែលបង់លុយតិចពេកនោះ ហើយត្រូវបានថ្នាក់លើ(មន្ទីរបរិស្ថានហៅធ្វើកិច្ចសន្យាអោយបញ្ឈប់ការទារលុយពីពលរដ្ឋនោះ) ពេលនេះប្រជាពលរដ្ឋរកស៊ីដឹកផលអនុផលព្រៃឈើបានរិះគន់ថាកៀបស៊ីលុយពួកលើសដើមរាប់ម៉ឺន សែន លានរៀលក៏មានដែរ។

ប្រជាពលរដ្ឋបានរអ៊ូរទាំថាពួកគាត់រាល់ថ្ងៃរកស៊ីតែមួយរស់ៗប៉ុណ្ណោះបើកុំតែជំពាក់លុយធនាគាពួកគាត់មិនខ្ចីរកស៊ីរបរ​មួយនេះឡើយមន្ត្រីបរិស្ថានរូបនោះ(លោកទុន)គ្មានមនោសញ្ចេតនាអ្វីបន្តិចសោះប្រជាពលរដ្ឋក្រីក្រលន់តួរអង្វរយ៉ាងណាក៏លោកទុនមិនព្រមឡើយ។

Sponsor

ប្រជាពលរដ្ឋដដែលលើកឡើងថាលោក លាភ សុខលីម​ហៅទុន នេះឈរជើងនិងបោះទីតាំងស្នាក់ការរងភ្នំតូច នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺដែលលោក ទុន ជាប្រធាននិងមន្ត្រីជា​ច្រើនរូបថែមទៀតផង។

ប្រជាពលរដ្ឋដែលរកស៊ីម្នាក់ណាក៏មិនអាចរំលងលោក លាភ សុខលីមហៅទុននេះបានដែរបើទោះបីលោកមិននៅទីតាំងស្នាក់ការក៏ដោយអ្នករកស៊ីទាំងអស់ត្រូវតែបង់​លុយអោយលោកដោយក្នុងគោយន្ត១គ្រឿងចាប់ពី១០ម៉ឺន ១៥ម៉ឺនទៅដល់៤០ម៉ឺនរៀលបើមិនជួបត្រូវវេរលុយតាម វីង តាមទ្រូម៉ាន់នីជាដើម។

ប្រសិនបើម្ចាស់គោយន្តណាមួយមិនទូរសព្ទ័ប្រាប់លោកទេ ត្រូវពិន័យចាប់ពី៤០ម៉ឺនទៅ៦០ម៉ឺនរៀលក៏មានជាថ្នូរនិងការ​មិនបង្ក្រាបគោយន្តនោះ។

ទង្វើររបស់លោក​ លាភ សុខលីម ហៅទុន នេះសបញ្ជាក់អោយឃើញថាកំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ​បន្ទុកហើយកាលពីមុនឡើងតំណែងថ្មីៗជិះរថយន្តស៊េរីចាស់ទេឥឡូវនេះលោកទុន ជិះរថយន្តស៊េរីទំនើបៗទៅហើយ។

ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៥ខែធ្នូរឆ្នាំ២០១៩នេះមានគោ​យន្តប្រជាពលរដ្ឋដឹកឈើគ្រាន់ចំនេញប្រាក់តិចតួចហើយ​មិនបានទូរសព្ទ័ប្រាប់បណ្តាញរាយការណ៍អោយលោក លាភ សុខលីហៅទុន និងលោក ម៉ាប់ ជាបងប្រុសបង្កើតរបស់លោកទុន ជាមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដូចគ្នាជិះរថយន្តមកស្ទាក់នៅម្តុំទំនប់អូរតោងជំរិតទារលុយពីប្រជាពល​រដ្ឋចំនួន២០ម៉ឺនរៀលបើទោះបីពួកគាត់យំអង្វរលោកទាំង​២នាក់ក៏មិនអាសូរឡើយ។

មិនតែប៉ុណ្ណោះនៅយប់ថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ដដែលប្រជាពល​រដ្ឋម្នាក់ទៀតក្រីក្រដឹកឈើគ្រាន់បានលុយបងការធនា​គាសុំបង់លុយលោកលាភ សុខលីម ហៅទុន ចំនួន១០ម៉ឺន​រៀលលោកមិនព្រមឡើយទាល់តែ២០ម៉ឺនរៀលបើមិនគ្រប់គឺបង្ក្រាបប្រជាពលរដ្ឋបានអង្វរដោយគ្មានលុយចាំព្រឹកវេរលុយអោយទើបលោទុនព្រម។

ប្រជាពលរដ្ឋមានការឆ្ងល់ថាហេតុអីអស់លោកមានប្រាក់ខែ​ហើយថ្នាក់លើមកអោយការពារប្រជាពលរដ្ឋហើយបែរជា​នាំគ្នាមកជំរិតទារលុយពីពួកគាត់ទៅវិញសូមថ្នាក់លើជួយចុះពិនិត្យទង្វើររបស់លោកទុនប្រធានស្នាក់ការរងភ្នំតូផងទាន។

បើតាមមន្ត្រីមន្ទីរបរិស្ថានខេត្តប្រាប់ថាកន្លងមកលោក លាភ សុខលីម ហៅទុន ប្រធានស្នាក់ការរងភ្នំតូចនេះលោកប្រធា​ន​មន្ទីរធ្លាប់ហៅទៅធ្វើការអប់រំធ្វើកិច្ចសន្យាម្តងជាពីរដងរួច​មកហើយរឿងទារលុយពីប្រជាពលរដ្ឋនេះ។

ហើយបើមានលើកក្រោយទៀតថ្នាក់លើនឹងធ្វើការដកចេញពីតំណែងប្រធានស្នាក់ការរងភ្នំតូចនេះហើយបើយកលុយពីពួកគាត់ត្រឹមថ្លៃម្ហូប១ម៉ឺន២ម៉ឺនអីបានហើយប៉ុន្តែលោកលាភ សុខលីម ហៅទុន មិនធ្វើតាមនោះមិនដឹងជាមានរឿងអ្វីកើតឡើងឡើយ។

ប្រជាពលរដ្ឋនិងមន្ត្រីបរិស្ថានរង់ចាំមើលចំណាត់ការរបស់លោក អែម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថាមានចំណាត់ការបែបណាចំពោះ លោក លាភ សុខលីមហៅទុន ប្រធានស្នាក់ភ្នំតូចរូបនេះនោះ ឬមួយទុកនៅអោយប្រជាពលរដ្ឋមានការក្តៅក្រហាយទៀត?៕