អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍បានដាកមួយឃ្លាអោយក្រុមថៅកែសាឡង់បូមខ្សាច់គ្មានច្បាប់ជាច្រើនគ្រឿងថា​(តើ​អស់លោកដែលជាម្ចាស់អា​ជីវកម្មបូមខ្សាច់នេះដែលជារបស់អស់លោកមានបានគិតដល់ផលប្រយោជន៍របស់សង្គមជាតិទេ)យ៉ាងឆ្ងាញ់

អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍បានដាកមួយឃ្លាអោយក្រុមថៅកែសាឡង់បូមខ្សាច់គ្មានច្បាប់ជាច្រើនគ្រឿងថា​(តើ​អស់លោកដែលជាម្ចាស់អា​ជីវកម្មបូមខ្សាច់នេះដែលជារបស់អស់លោកមានបានគិតដល់ផលប្រយោជន៍របស់សង្គមជាតិទេ)យ៉ាងឆ្ងាញ់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តកណ្តាល: លោកស្រី សៀង ចាន់ហេង អគ្គនាយិការ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ថ្លែងថាសាឡង់បូមខ្សាច់គ្មានច្បាប់ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពប៉ះពាល់ដល់សំណង់ស្ពាន ព្រែកសំរោងក្រុងតាខ្មៅខេត្តកណ្តាលដែលជាស្ពានឆ្លងទន្លេបាសាក់របស់ជាតិពិសេសជាស្ពានដែលបានមកពីការខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្រាប់បម្រើប្រយោជន៍សាធារណៈ ។

បើតាមលោកស្រី សៀង ចាន់ហេង ទំនងជាថតផ្ទាល់ដៃខ្លួនឯងបានបញ្ជាក់តាមហ្វេសប៊ុកកាលពីថ្ងៃទី៥ខែធ្នូនេះថាសុំទោសដោយមិនអាចស៊ូខាំមាត់បន្តទៀតបានព្រោះសាឡង់បូបខ្សាច់ទាំងអស់នោះធ្វើអាជីវកម្មនៅជិតស្ពានឆ្លងទន្លេបា​សាក់រយៈពេលជាង៣ឆ្នាំហើយហើយនៅរសៀលថ្ងៃទី៥ធ្នូ អត់ធ្មត់បន្តទៀតលែងបានដោយកាប៉ាល់បូមខ្សាច់ជាប្រចាំនៅក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាលដែលជាហេតុ ធ្វើអោយប៉ះពាល់ដល់សំណង់ស្ពានព្រែកសំរោងលោកស្រី សៀង ចាន់ហេង បន្តថា[តើអស់លោកដែលជាម្ចាស់អា​ជីវកម្មបូមខ្សាច់នេះដែលជារបស់អស់លោកមានបានគិតដល់ផលប្រយោជន៍របស់សង្គមជាតិទេតើការធ្វើអាជីវកម្មរបស់អស់លោកមានច្បាប់អនុញាតដែរឬទេប្រសិនបើមានច្បាប់អនុញាតមែននោះសុំលោកអភិបាលខេត្តកណ្តាលមេត្តាជួយពិនិត្យឡើងវិញផងតែបើតាមដឹងការបូមខ្សាច់នេះគឺគ្មានច្បាប់ទេព្រោះកន្លងមកអស់លោកច្រើនតែប្រើពាក្យថាបូមសំអាតទន្លេ ?]

Sponsor

ជាមួយគ្នានេះអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ រូបនេះ ថ្លែងថាប្រសិនបើអាចបញ្ឈប់បានអស់លោកគួរតែបញ្ឈប់កាបូមយកខ្សាច់ចំណុចនេះទៅហើយត្រូវទៅរកទីកន្លែងដែលមិនប៉ះពាល់ដល់ប្រយោជន៍ជាតិនិងប្រយោជន៍ អ្នកដទៃជាច្រើនរយនាក់ដែលរស់នៅតាមមាត់ទន្លេនោះ បើឈប់បានគួរតែឈប់ទៅទោះបីជាអស់លោករកចំណេញ បានពីការបូមខ្សាច់ក្នុងចំណុចនោះបានប៉ុន្មាននាក់ក៏អស់លោកមិនអាចចាយប្រាក់ចំណេញទាំងនោះបានទេ ព្រោះការចំណេញរបស់អស់លោកសម្លាប់និងបំផ្លាញ ប្រយោជន៍ជាតិគឺស្ពានព្រែកសំរោងដែលជាស្ពានឆ្លងទន្លេបាសាក់ក្នុងក្រុងតាខ្មៅខេត្តកណ្តាល ។

ជុំវិញបញ្ហានេះនៅព្រឹកថ្ងៃទី៦ខែធ្នូពុំទាន់សុំការបញ្ជាក់ពី​លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបាននៅឡើយទេដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ៕