ឆុមកឺកឺ! ជនសង្ស័យ​២នាក់ដែលជាជនជាតិចិនបានធ្វេីសកម្មភាពឆក់កាបូបលុយពីប្រជាពលរដ្ឋជាអជីវករម្នាក់នៅខណ្ខ​សែនសុខតាមរកឃេីញនៅសង្កាត់ផ្សារកណ្តាល២​

ឆុមកឺកឺ! ជនសង្ស័យ​២នាក់ដែលជាជនជាតិចិនបានធ្វេីសកម្មភាពឆក់កាបូបលុយពីប្រជាពលរដ្ឋជាអជីវករម្នាក់នៅខណ្ខ​សែនសុខតាមរកឃេីញនៅសង្កាត់ផ្សារកណ្តាល២​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ជាមុខសញ្ញាខាងឆក់ទូរស័ព្ទដៃពីអ្នកដំណើរតាមផ្លូវបានសម្រេចកាលពីថ្ងៃទី២ឆ្នាំ​២០១៩ កន្លងមកនៅក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានដល់ខណ្ឌដូនពេញនៅកាលពី​ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩ខណៈសមត្ថកិច្ចខណ្ឌសែនសុខ ប្រទះឃើញភិនភាគនិងស្គាល់ស្លាកលេខម៉ូតូហើយតាមចាប់ខ្លួនបាននៅក្នុងសង្កាត់ផ្សារកណ្តាល២ខណ្ឌដូនពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកQBIXពណ៌ត្រួយចេកប្រផេះពាក់ស្លាកលេខភ្នំពេញ 1HG-3900បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរ កាលពីថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩កន្លងមកនៅក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខបានសម្រេចហើយរត់គេចខ្លួនបាត់ទើប​តែនៅព្រឹកថ្ងៃទី០៦ខែធ្នូនេះប្រទះឃើញភិនភាគជនសង្ស័យនិងម៉ូតូទើបដេញចាប់ឃាត់ខ្លួនបានតែម្តង ។

Sponsor

សមត្ថកិច្ច​បឆនអោយដឹងថាជនសង្ស័យឈ្មោះ សំ ហេង ភេទប្រុសអាយុ១៩ជនជាតិចិនមុខរបរគ្មានស្នាក់នៅផ្ទះលេខ​១១IEOផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ(គ្មានសារធាតុញៀន)(ឃាត់ខ្លួននៅមុខផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល២ខណ្ឌដូនពេញ)បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ មុត សុគន្ថាច ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅផ្ទះលេខលេខ២០៣ផ្លូវ១០១៩ភូមិរោងចក្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខសម្ភារៈបាត់បង់ទូរសព្ទ័ដៃ០២គ្រឿង(ម៉ាកហ្វូន​០១គ្រឿងនិងOPPO០១គ្រឿង )លុយដុល្លា៣០០ដុល្លា។

ក្រោយពីចាប់ខ្លួនបានសមត្ថកិច្ចបាននាំជនសង្ស័យមកសាក​សួរ​នៅផ្នែកជំនាញខណ្ឌសែនសុខនិងស្រាវជ្រាវស្វែងរក​ចាប់ខ្លួនបក្ខពួកបន្ថែមទៀត ៕