សង្ស័យ​មានការបេីកភ្លេីងខៀវពីលោក​ ខៀវ​ ប្រសេី​ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបហេីយ​ដែលធ្វើអោយផ្លូវក្រវ៉ាត់ក្រុងសៀមរាបខូចខ្ទេចខ្ទីព្រោះស្ថានី​យ៍ថ្លឹករថយន្តពួក មិនបានទប់ស្កាត់រថយន្តធំៗដែលដឹកទំនិ​ញ​លេីសទំងន់

សង្ស័យ​មានការបេីកភ្លេីងខៀវពីលោក​ ខៀវ​ ប្រសេី​ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបហេីយ​ដែលធ្វើអោយផ្លូវក្រវ៉ាត់ក្រុងសៀមរាបខូចខ្ទេចខ្ទីព្រោះស្ថានី​យ៍ថ្លឹករថយន្តពួក មិនបានទប់ស្កាត់រថយន្តធំៗដែលដឹកទំនិ​ញ​លេីសទំងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ រថយន្តធំៗជាច្រើនគ្រឿងនៅតែបន្តដឹកជញ្ជូន ទំនិញបើកឆ្លងកាត់ស្នាក់ការស្ថានីយ៍ថ្លឹងរថយន្តពួកបាន​ដោយរលូនមិនមានការទប់ស្កាត់ពីមន្ត្រីស្ថានីយ៍ប្រចាំការ​នៅទីនោះឡើយ។

ការដែលមានរថយន្តធំៗដឹកទំនិញជារៀងរាល់ថ្ងៃបែបនេះ គេសង្កេតឃើញផ្លូវនៅក្រុងសៀមរាបមួយចំនួនបានរងការខូចជាច្រើនកន្លែងជាពិសេសផ្លូវក្រវ៉ាត់ក្រុងសៀមរាបតែម្ដង បានរងការខូចខ្ទេចខ្ទីយ៉ាងធ្ងន់ធ្ងរបំផុតដោយឡែកមន្ត្រីស្ថានី​យ៍អាចកំពុងសប្បាយចិត្តនឹងការទទួលផលប្រយោជន៍។

Sponsor

ប្រភពបានឲ្យដឹងថាជារៀងរាល់ថ្ងៃចាប់ពីល្ងាចរហូតដល់ទៀបភ្លឺមានរថយន្តធំៗដឹកទំនិញឆ្លងកាត់ស្ថានីយ៍ពួកបាន​ដោយសវត្ថិភាពមិនត្រូវបានមន្ត្រីទាំងនោះឃាត់ទុកដើម្បីអនុវត្តតាមផ្លូវច្បាប់ម្ដងណាឡើយពោលគឺបាន​បណ្ដែតប​ណ្ដោយឲ្យឈ្មួញអាជីវករដឹកជញ្ជូនប្រភេទរថយន្តធំៗ បំផ្លាញផ្លូវគ្នាសល់។

បាតុភាពបែបនេះត្រូវបានគេសង្ស័យថាមន្ត្រីប្រចាំការ​នៅ​ស្ថានីយ៍ថ្លឹងរថយន្តពួកដែលគ្រប់គ្រងដោយលោក​ ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបជាអ្នកឃុបឃិតគ្នាជាមួយបណ្ដារឈ្មួញម្ចាស់រថយន្តធំៗនិងថៅកែរថយន្តធំៗអាចធ្វើតាមបៀបផលប្រយោជន៍ ជាលក្ខណះប្រព័ន្ធ។

ប្រភពបានឲ្យដឹងទៀតថាក្នុងមួយយប់ៗមានរថយន្តធំៗដឹកទំនិញឆ្លងកាត់ស្ថានីយ៍ពួករាប់សិបគ្រឿងដូច្នេះមន្ត្រីទាំងនោះ អាចប្រមូលលុយពីឈ្មួញបានយ៉ាងច្រើនយកធ្វើមានធ្វើបាន ដោយមិនខ្វល់ទៅការដឹកជញ្ជូនបំផ្លាញផ្លូវជាតិនោះទេ។

កត្តាបែបនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនត្រូវមើលរំលងភាពមិនប្រក្រតីរបស់លោក​ ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប​និងបក្ខពួកនោះឡើយ។

សូមរម្លឹកថាសម្ដេចតេជោហ៊ុន សែន បានបង្ហើបឲ្យដឹងថា បន្ថែមពីលើការខូចខាតដោយគ្រោះធម្មជាតិផ្លូវមួយចំនួនរងការខូចខាតដោយសារប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តទទួលសំណូកហើយអនុញ្ញាតឲ្យរថយន្តដឹកលើសទម្ងន់បន្តដំណើរទៅមុខទៀតដោយមិនបានឃាត់ទុកដោះស្រាយ ទៅតាមនីតិវិធីច្បាប់នោះទេ ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅស្រុកដងទង់ខេត្តកំពតនាព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា “យើងពង្រឹងគុណភាព​(ផ្លូវ)ឡើងបន្តិចប៉ុន្តែវាមិនស្របជាមួយទម្ងន់ដែលជាស្ដង់ដារ នៃប្រទេសនានាគេបានផលិតរថយន្តសម្រាប់ប្រើប្រាស់នោះទេ ។

អីចឹងយើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណាគិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង!ជួនកាលសូកលុយបន្តិចទៅប្រុចបាត់”៕