ប្រជាពលរដ្ឋឃាត់ខ្លួនចោរជនជាតិវៀតណាមម្នាក់វាយឡេីង​សល់តែដង្ហេីមចង្រឹតក្រោយពីបានធ្វេីសកម្មភាពគាស់ហាងលក់ទូរសព្ទ័យកបានសម្ភារះជាច្រេីន

ប្រជាពលរដ្ឋឃាត់ខ្លួនចោរជនជាតិវៀតណាមម្នាក់វាយឡេីង​សល់តែដង្ហេីមចង្រឹតក្រោយពីបានធ្វេីសកម្មភាពគាស់ហាងលក់ទូរសព្ទ័យកបានសម្ភារះជាច្រេីន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ ម្ចាស់មកទាន់ឃេីញជនសង្ស័យម្នាក់កំពុងតែលួចគាស់ហាងលក់ទូរស័ព្ទរបស់គាត់ដែលមានយីហោ លន់ វិរះ​១៦៨​ ឃាត់ខ្លួនបានវាយឡេីងទ្រោមខ្លួនប្រគល់អោយសមត្ថកិច្ចកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស​៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ លន់ វិរះ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុមុខរបរលក់ទូរស័ព្ទ។

Sponsor

ចំណែកជនសង្ស័យមានឈ្មោះ វ៉ុន ធី ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅខណ្ខសែនសុខរាជធានី​ភ្នំពេញមុខរបរមិនពិតប្រាកដសង្ស័យខាងលើបានលួចចូលក្នុងហាងលក់ទូរស័ព្ទមួយកន្លែងយីហោ លន់ វិរះ ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស៣ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល រួចធ្វើសកម្មភាពគាស់សោរទ្វារនិងសោរទូរប្រមូលយក​សម្ភារៈវត្ថុតាង។

បេីតាមអោយដឹងពីជនរងគ្រោះបាននិយាយថារូបគាត់កំពុងសំរាននៅក្នុងផ្ទះខាងក្រោយហាងបានភ្ញាក់ពីដំណេកបើក​មើលរូបភាពកាំមេរ៉ាតាមទូរស័ព្ទឃើញសកម្មភាពរបស់ជនសង្ស័យក៏បានទូរស័ព្ទហៅបងប្អូននិងហៅប្រជាពលរដ្ឋនៅក្បែរៗខាងព័ទ្ធដេញចាប់ជនសង្ស័យបានរួចវាយលើជនសង្ស័យបណ្តាលឲ្យរងរបួសធ្ងន់ដោយសារជនសង្ស័យបានតដៃជាមួយជនរងគ្រោះ។

សម្ភារដែលបាត់បង់ដែលជនសង្ស័យខាងលេីបានយកនោះ
១/ម៉ាស៉ីនបិតពពុះ អេក្រង់ទូរស័ព្ទចំនួន០១។
២/ម៉ាស៉ីនអ៊ុតអេក្រង់ទូរស័ព្ទ ០១។
៣/ទូរស័ព្ទម៉ាកសាំសុង ០១គ្រឿង។
៤/កញ្ចក់អ៊ុត ០៩ប្រអប់។
៥/អេក្រង់ទូរស័ព្ទចំនួន ១៩បន្ទះ។
៦/ទូរស័ព្ទខូច ០៥គ្រឿង (ម៉ាកiPhone6.០១គ្រឿង. ម៉ាកសាប់សុងNot5.០១ គ្រឿង. ម៉ាកLenovo Ks.០១គ្រឿង. ម៉ាកmi.០១គ្រឿង. ម៉ាកiPhon5.01គ្រឿង)។
៧/ទូរស័ព្ទដាក់ជួសជុល០៨គ្រឿង (ម៉ាកiPhon.7+.០១គ្រឿង, ម៉ាកiPhon6s០១គ្រឿង, ម៉ាកViVox5s.០១គ្រឿង, ម៉ាកoppo.R9s.០១គ្រឿង, ម៉ាកសាប់សុងជេ7.០១គ្រឿង, ម៉ាកសាំសុងជេ2.០១គ្រឿង, ម៉ាក
oppoA1K.០១គ្រឿង)។
៨/ម៉ាស៉ីនទូរស័ព្ទកាប់សាច់០៧គ្រឿង។
៩/ថ្មទូរស័ព្ទ០៧ដុំ។
១០/កាបូបស្ពាយពណ៌ខ្មៅចំនួន០២។
១១/កន្សែងពោះគោពណ៌ក្រហមចំនួន០១(ជារបស់ជនរងគ្រោះ)។

កម្លាំងនគរបាលដីឥដ្ឋសហការជាមួយកម្លាំងជំនាញចុះដល់ចំណុចកើតហេតុពិនិត្យរួចបានបញ្ចូនជនសង្ស័យទៅ​ព្យា​បាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយវត្ថុតាងត្រូវបានចាប់យកបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី។