ក្រុមអាជីវករដែលទទួលទិញស្រូវពីបណ្តាលខេត្តផ្សេងយក​ទៅលក់អោយប្រទេសវៀតណាកំពុងតែកេីតក្តីមិនពេញចិត្តចំពោះម្ចាស់ចំណតបេនឡានបន្ទាយចក្រីយកលុយក្នុង១​រថយន្ត២មុឺនរៀននិងមានអាជ្ញាប័ណ្ណសម្រាប់ធ្វើអាជីវ​កម្មរហូតដល់៧០ឆ្នាំសូមអោយលោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យឡេីងវិញផង

ក្រុមអាជីវករដែលទទួលទិញស្រូវពីបណ្តាលខេត្តផ្សេងយក​ទៅលក់អោយប្រទេសវៀតណាកំពុងតែកេីតក្តីមិនពេញចិត្តចំពោះម្ចាស់ចំណតបេនឡានបន្ទាយចក្រីយកលុយក្នុង១​រថយន្ត២មុឺនរៀននិងមានអាជ្ញាប័ណ្ណសម្រាប់ធ្វើអាជីវ​កម្មរហូតដល់៧០ឆ្នាំសូមអោយលោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យឡេីងវិញផង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង:​ ចំណតបេនឡានបន្ទាយចក្រីដែលស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីក្នុងភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែងដែលជាកន្លែងក្រុមអាជីវករ​ដែលដើរប្រមូលទិញស្រូវពីខេត្តនានាដឹកតាមរថយន្តធំៗ មកលក់ឲ្យឈ្មួញវៀតណាម។

តាមប្រភពពីក្រុមអាជីវករដែលដើរប្រមូលទិញស្រូវពីខេត្តនានាគ្រោងនឹងប្រមូលផ្ដុំគ្នាផ្ទុះការតវ៉ាដាក់រថយន្តបិទផ្លូវ ដើម្បីសុំដក(ចំណតបេនឡាន)ចេញព្រោះស្ទាក់យកលុយខុសច្បាប់និងធ្វើស្រែលើខ្នងរាស្ត្រ។

Sponsor

ហើយក្រុមអាជីវករបានសម្ដែងការមិនពេញចិត្តនឹងរិៈគន់ខ្លាំងៗមកលើអាជ្ញាធរខេត្តព្រៃវែងក្នុងនោះមានប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុខេត្តព្រមទាំងអាជ្ញាធរស្រុកព្រះស្ដេចថាបាន​បើកដៃឲ្យនាយទុនដើម្បីស្ទាក់រថយន្តដឹកស្រូវរបស់ខ្លួនជំរិតទារលុយគ្មានប្រណីដៃ។

ក្រុមអាជីវករបានស្នើសូមដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសូមមេត្តាអនុគ្រោះលុបឬ​ដកបេនឡាននៅចំណុចខាងលើចេញបើមិនអាចក៍សូមឲ្យបន្ថយតម្លៃមកនៅត្រឹម៥,០០០រៀលក្នុង១រថយន្តបានហើយ ដើម្បីបន្ថយបន្ទុកពួកខ្លួនលើកស្ទួយវិស័យកសិកម្មកាត់​បន្ថយភាពក្រីក្រ។

អាជីវករបាននិយាយថាពួកខ្លួនហួសចិត្តជាខ្លាំងចំពោះលោក ទេព សារិទ្ធ ដែលអាងអំណាចឯកឧត្ដមអភិបាលខេត្ត
ព្រៃវែងមកបង្កើតចំណតបេនឡាននៅចំណុចខាងលើរួចកំណត់យកលុយពីពួកគាត់គ្មានបន្ធូរដៃក្រោមហេតុផលថា៖ មានអាជ្ញាប័ណ្ណពីក្រសួងក្នុងការស្ទាក់រថយន្តស្រូវយកលុយហើយលោក ទេព សារិទ្ធ ជាថៅកែបេនថែមទាំងបានបោះ​ពាក្យសម្ដីថាចៅហ្វាយខេត្តព្រៃវែងជាអ្នកអនុញ្ញាតឲ្យខ្លួន​យកលុយពីរថយន្តដឹកស្រូវទាំងអស់។

អាជីវករបញ្ជាក់ថាខ្លួនដឹកស្រូវ១រថយន្តថៅកែបេនកំណត់​យក២០,០០០រៀលជាកំហិតដោយក្នុងនោះគេបញ្ជាឲ្យសន្តិសុខស្ទាក់រថយន្តតាមផ្លូវយកលុយសិនទើបអនុញ្ញាតឲ្យរថយន្តបើកបន្តទៅមុខលក់ស្រូវឲ្យឈ្មួញវៀតណាមបាន ។

ប្រភពដដែលបន្តថាបើទោះបីជារថយន្តដឹកស្រូវពួកខ្លួនតូចឬធំក៍ដោយគឺថៅកែបេនដឹងតែកំណត់យកលុយ​២០,០០០រៀលយ៉ាងទៀងទាត់ខណៈក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿងដែលដឹកស្រូវពីខេត្តនានាមកលក់ឲ្យឈ្មួញវៀតណាមនៅច្រកទ្វារមួយនេះគឺគ្មានអាជីវករណាអាចគេចផុតពីការបង់លុយឲ្យបេនទេ។

អាជីវករបានបន្ដនថាពីមុនមកមិនដែលមានការស្ទាក់រថយន្តយកលុយអញ្ចឹងទេដោយពួកខ្លួនដឹកស្រូវមកលក់ឲ្យឈ្មួញវៀតណាមតម្លៃលើការនិយាយត្រូវគ្នាលុះដល់ខែវិច្ឆិកាឆ្នាំ​២០១៩នេះស្រាប់តែមានគេធ្វើបេនស្ទាក់រថយន្តយកលុយបែបនេះធ្វើឲ្យពួកគាត់ហួសចិត្តជាខ្លាំងព្រោះបន្ទុកបានថែមមួយកម្រិតទៀត។

នេះជាមូលហេតុនាំឲ្យអាជីវករទិញស្រូវពីកសិករក្នុងតម្លៃទាបដើម្បីលៃទុកលុយបង់ឲ្យបេនក្នុងនោះស្រូវល្អលក់ឲ្យវៀតណាម១គីឡូក្រាមបានតម្លៃ៩៥០រៀលពួកខ្លួនត្រូវទិញពីកសិករទម្លាក់ថ្លៃត្រឹម៨៣០រៀលប៉ុណ្ណោះ។

សកម្មភាពធ្វើបេនស្ទាក់រថយន្តដឹកស្រូវកំណត់យកលុយនេះដែរក្រុមអាជីវករបានចាត់ទុកថាជាអំពើជញ្ជក់ឈាមពលរដ្ឋ ច្របាច់កចិនលានអណ្ដាតខ្មែរធ្វើស្រែលើខ្នងរាស្ត្រ។

លោក ទេព សារិទ្ធ ម្ចាស់បេនបន្ទាយចក្រីបាននិយាយប្រាប់កាសែតក្នុងស្រុកមួយឲ្យដឹងថាបានជាលោកហ៊ានយកលុយពីអាជីវករបែបនោះក៍ព្រោះតែលោកមានអាជ្ញាប័ណ្ណ សម្រាប់ធ្វើអាជីវកម្មរហូតដល់៧០ឆ្នាំគឺចាប់តាំងពីឆ្នាំ២០០៨​រហូតដល់ឆ្នាំ២០៧៨ទើបផុត។

លោកបន្តថាជាមធ្យម១ឆ្នាំលោកបង់ចូលរដ្ឋអស់១៥លាន​រៀលហើយតម្លៃនៅឡើងបន្តទៀតរីឯសមទ្ធផលរបស់លោកមានដូចជាផ្លូវបេតុងជាង១គឺឡូម៉ែត្ររោងពេលចប់អាណត្តិគឺប្រគល់ជូនរដ្ឋ។

លោកបញ្ជាក់ថាក្នុងអាជ្ញាប័ណ្ណរបស់លោកគេគិតជាគី​ឡូក្រាម​ពោលគឺ១តោនចុះក្រោមយក៥,០០០រៀលស្រូវចាប់១តោនដល់២,៥កន្លះយក៨,០០០រៀលចាប់ពី២តោនកន្លះដល់៥តោនយក១០,០០០រៀលចាប់ពី០៥តោនដល់​១០តោនតម្លៃ១៥,០០០រៀលពី១០តោនដល់២៥តោនយក​២០,០០០រៀលហើយលោកបន្ថែមថាជាក់ស្ដែងលោកបន្ធូរបន្ថយយកលុយមិនដល់កំណត់នៃអាជ្ញាប័ណ្ណទេគឺត្រឹម​១០,០០០ទៅ១៥,០០០រៀលក្នុង១រថយន្តប៉ុណ្ណោះ។

ក្រុមអាជីវករសូមស្នើដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាពិនិត្យនិងលុបចោលការវិនិយោគរបស់ថៅបេននេះជាបន្ទាន់។

ព្រោះការវិនិយោគក្នុងទឹកប្រាក់តិចតួចសោះបែជាទទួលសិទ្ធិស្ទាក់រថយន្តតាក់ស៊ី និងដឹកទំនិញឬស្រូវយកលុយពេលឆ្លងកាត់៧០ឆ្នាំ​ពីឆ្នាំ២០០៨ដល់ឆ្នាំ២០៧៨នោះចំពោះការវិនិ​យោគបែបនេះគឺមានពាក់ព័ន្ធក្នុងអំពើពុករលួយខ្លាំងណាស់បើមិនដូច្នេះទេថ្ងៃខាងមុខក្រុមអាជីវករនឹងផ្ទុះការតវ៉ាដាក់​រថយន្តបិទផ្លូវមិនខានឡើយ៕