ព្រៃវែង: មានករណីគ្រោះធម្មជាតិបណ្តាលអោយប្រេះស្រុតដីច្រាំងទន្លេនៅវេលាម៉ោង១យប់ឈានចូលថ្ងៃសៅរ៍ទី០៧ខែធ្នួឆ្នាំ២០១៩នៅចំណុចភូមិប្រាសាទកើតឃុំបន្លិចប្រាសាទស្រុកពាមរក៍ខេត្តព្រៃវែងដែលបានប្រេះស្រុតច្រាំងទន្លេប្រវែងប្រមាណជា៧០ម៉េត្របណ្ដាលអោយបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នងមានដូចខាងក្រោម។
តាមការអោយដឹងពីអាជ្ញាធរផ្ទះដែលរកកាប៉ះពាល់មាន
១./ឈ្មោះ អ៊ឹម សុភណ្ឌ័ ភេទប្រុស អាយុ៣០ឆ្នាំមានសមាជិកចំនួន០៤នាក់ស្រី០១នាក់ផ្ទះសង់ពីឈើប្រក់ស៊ីប្រូទំហំ៦ម៉ែត្រ×៨ម៉ែត្រ
២./ឈ្មោះ ឆេង វណ្ណី ភេទប្រុសអាយុ២៧ឆ្នាំមានសមាជិកចំនួន០៣នាក់ស្រី០១នាក់ផ្ទះសង់ពីបេតុងប្រក់ដែកទំហំ៤ម៉ែត្រ×៦ម៉ែត្រ
៣./ឈ្មោះ ជ័យ ចន្នី ភេទប្រុសអាយុ៥៩ឆ្នាំមានសមាជិកចំនួន០៣នាក់ស្រី០២នាក់ផ្ទះសង់ពីបេតុងដែកប្រក់សង្គ័សីទំហំ៥ម៉ែត្រ×៧ម៉ែត្រ
៤./ឈ្មោះ ស្រាន ដេត ភេទប្រុសអាយុ៣៩ឆ្នាំមានសមាជិកចំនួន០៥នាក់ស្រី០៣នាក់ផ្ទះសង់ពីឈើប្រក់ដែកទំហំ៥ម៉ែត្រ×៦ម៉ែត្រ
នៅក្នុងករណីប្រេះស្រុតច្រាំងទន្លេនេះពុំបណ្ដាលអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។
បច្ចុប្បន្នសមត្ថកិច្ចបានសហការណ៍ជាមួយម្ចាស់ផ្ទះនិងប្រជាពលរដ្ឋរួមគ្នាដើម្បីជួយរុះរើផ្ទះទាំង៤ខ្នងនោះហើយ ៕







