ជិតដល់ថ្ងៃកូនចូលរោងការទៅហេីយម្តាយឪពុកបែជានាំគ្នាមកដេកស្លាប់នៅក្នុងបន្ទប់ទឹកដោយសារតែភ្លេីងឆក់

ជិតដល់ថ្ងៃកូនចូលរោងការទៅហេីយម្តាយឪពុកបែជានាំគ្នាមកដេកស្លាប់នៅក្នុងបន្ទប់ទឹកដោយសារតែភ្លេីងឆក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ មានករណីភ្លើងឆក់បណ្តាលអោយពីរនាក់ប្តីប្រពន្ធបានស្លាប់ខណះពេលនាំគ្នាចូលទៅក្នុងបន្ទប់ទឹកបង្ករអោយមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហេតុការបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០​នាទី​ល្ងាចថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩ត្រង់ចំនុចក្រុមទី១៥ភូមិ១សង្កាត់​លេខ១ក្រុងនិងខេត្តព្រះសីហនុ។

បេីយោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាកើតហេតុខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៏មកថាមានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង និងខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ លឹម សំអឿន ភេទប្រុសអាយុ៦៤ឆ្នាំភ្លាមនោះសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសង្កាត់​លេខរបស់លោកក៏បានចុះមកដល់និងបានរាយការណ៏បន្តដើម្បីអោយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច្ច័យទៅតាម​លក្ខណះបច្ចេកទេស។

Sponsor

ប្តីប្រពន្ឋដែលបានស្លាប់នោះមានឈ្មោះ ស៊ុំ សារ៉ន ភេទ ប្រុសអាយុ៤១ឆ្នាំ​មានស្រុកកំណើតស្រុកត្រាំកក់ខេត្តតាកែវ និងប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំមានស្រុកកំណើត​ស្រុកត្រាំកក់ខេត្តតាកែវដូចគ្ន (បានស្លាប់នៅក្នុងបន្ទប់ទាំង​ពីរនាក់) អ្នកតាំងពីមានមុររបរជាកូនកាំបិតនៅក្នុងកាស៊ីណូ​មួយកន្លែង។

ប្រភពដ៏ដែលបានបន្តថាយោងតាមការពិនិត្យជំហ៊ានតំបូងអាចបណ្តាលមកពីការឆក់ខ្សែរភ្លើង(ឆ្លងចរន្តក្នុងបន្ទប់ទឹក)​ជុំវិញការស្លាប់នេះត្រូវបានអ្នករស់នៅជាប់បន្ទប់បានអោយដឹងថាជារៀងរាល់ថ្ងៃបន្ទប់របស់ជនរងគ្រោះនេះមានគ្នាចំនួន០៤នាក់គឺប្តីប្រពន្ឋរងគ្រោះនិងកូនកូនប្រសារដោយរស់ជុំគ្នាបើទោះបីជាបន្ទប់តូចចង្អៀតយ៉ាងណាក្តីប៉ុន្តែនៅថ្ងៃកើត​ហេតុកូននិងកូនប្រសារពុំបាននៅផ្ទះទេដោយទៅលេងស្រុកកំណើត២ទៅ៣ថ្ងៃហើយ។

ហើយប្តីប្រពន្ឋរងគ្រោះនេះតែងតែងចេញទៅធ្វើការនៅ​ពេលព្រឹករាល់ថ្ងៃដោយធ្វើជាកូនកាំបិតនៅក្នុងកាស៊ីណូក្បែរនោះផងដែរប៉ុន្តែនៅថ្ងៃកើតហេតុគេពុំបានឃើញ​ប្តីប្រពន្ឋនេះចេញទៅធ្វើការដូចសព្វមួយដងទេទើបនៅពេលពួកគាត់ត្រឡប់មកពីធ្វើនៅពេលល្ងាចវិញគោះទ្វាហៅពុំមានអ្នកឆ្លើយតបទើបមានការសង្ស័យក៏នាំគ្នាអើតមើល ស្រាប់តែបានឃើញស្ត្រីជាប្រពន្ឋដេកស្លាប់ក្នុងបន្ទប់ទៅ​ហើយពេលនោះទើបពួកខ្លួនបានប្តឹងសមត្ថកិច្ចតែម្តង។

ដោយឡែកបើយោងតាមការបញ្ជាក់ពីសាច់ញ្ញាត្តិជនរងគ្រោះបានអោយដឹងផងដែរថាវាពិតជាគួរអោយស្រណោះពេកណាស់ព្រោះនៅសល់មិនប៉ុន្មានថ្ងៃទៀតទេដល់ថ្ងៃចូលរោងការកូនប្រុសនៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះជនរងគ្រោះទាំងពីរនឹងត្រូវដើរអញ្ចើញភ្ញៀវការកូនប្រុសរបស់គាត់ ប៉ុន្តែជាអកុសល់អ្វីពួកគាត់ទាំងពីរបែជាជួបរឿងបែបនេះ​ទៅវិញ។