បាត់ដំបង: បុរសសរសៃប្រសាទម្នាក់បានធ្វេីសកម្មភាពយកកន្សែងពោះគោរឹត(ក)ប្រពន្ធខ្លួនឯងបណ្តាលអោយស្លាប់ចោលកូនប្រុស២នាក់អោយនៅកំព្រារួចយកថ្នាំលេបសម្លាប់ខ្លួនឯងតាមក្រោយ ។
បេីតាមសម្តីពីលោក ហៀង ប៊ុនថា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានអោយដឹងថាហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩នៅចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិកៀនកែស២ឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។
ជនរងគ្រោះជាប្រពន្ធឈ្មោះ លាស់ សុខជា អាយុ៣៩ឆ្នាំរស់នៅភូមិឃុំកេីតហេតុខាងលើ(ស្លាប់)ចំណែកប្តីឈ្មោះ លុយ សំណាង ភេទប្រុសអាយុ៤០ឆ្នាំ(ស្លាប់)។
Qយោងតាមប្រភពថាបុរសជនសង្ស័យខាងលើជាមនុស្សកើតជំងឺសរសៃប្រសាទនិងបានលេបថ្នាំជាប្រចាំហើយនៅយប់កើតហេតុមានទំនាស់ពាក្យសម្តីគ្នាបន្តិចបន្តួចជាមួយប្រពន្ធ លុះក្រោយមកក៏បានយកកន្សែងពោះគោមករឹតកប្រពន្ធបណ្តាលអោយស្លាប់នៅនឹងកន្លែងរួចមកជនសង្ស័យក៏បានយកថ្នាំលេបម៉ាកAMITTRIPPILINE CPE(ថ្នាំសរសៃប្រសាទ)លេបជាច្រេីនគ្រាប់ដេកលេងដឹងខ្លួនហេីយត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យតែក្រោយមកបានស្លាប់បាត់ទៅហេីយដោយពួគេបានស្លាប់ដោយបន្សល់ទុកកូនប្រុស២នាក់មានអាយុជាង១០ឆ្នាំ ៕

