ខេត្តតាកែវ: កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)នៅថ្ងៃសៅរ៍១១កើតខែមិគសិរឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣នៅភូមិតាស៊ូឃុំត្រពាំងសាបស្រុកបាទីកាលពីថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩។
ជនសង្ស័យខាងលើមានទី១ឈ្មោះវ៉េងផានុភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិពូនភ្នំឃុំត្របាំងសាបស្រុកបាទីទី២ឈ្មោះផានផាលេខភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិឃុំជាមួយគ្នានិងទី៣ឈ្មោះឌឹមឆៃភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិតាំងឬស្សីឃុំពត់សរស្រុកបាទីចំណែកជនសង្ស័យឈ្មោះរិនភារ័ត្នកំពុងរត់គេចខ្លួន(ជនសង្ស័យទាំង០៤នាក់ជាមុខសញ្ញាឆក់សកម្ម)ព្រមទាំងដកហូតម៉ូតូចំនួន២គ្រឿងដែលជិះធ្វើសកម្មភាពទូរស័ព្ទ០២គ្រឿងនិងសម្ភារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធីនិងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់។


