កំពង់ស្ពឺ: ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺនៅវេលាម៉ោង០៩និង៤០នាទីនាថៃ្ងអាទិត្យទី០៨ខែធ្នូ២០១៩កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងសហការដឹកនាំដោយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានចុះបង្ក្រាបក្រុមមុខសញ្ញាសង្ស័យជាចោរប្លន់ម៉ូតូបានចំនួន០៨នាក់ស្រី២នាក់ពាក់ព័ន្ធករណីសង្ស័យធ្វើសកម្មភាពស្ទាក់ប្លន់តាមដងផ្លូវជាតិលេខ៤និងផ្លូវលំមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។
លទ្ធផលប្រតិបត្តិការខាងលើនៅបន្ទប់ជួលរបស់ឈ្មោះ ខឹម កល្លិកា ភេទស្រីអាយុ២៨ឆ្នាំនៅភូមិចំបក់ឃុំវល្លិសរស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចដកហូតបានម៉ូតូមិនប្រក្រតីចំនួន៦គ្រឿងនិងសម្ភារៈមួយចំនួនទៀត(ឧបករណ៍-មធ្យោបាយ)ក្នុងចំណោមជនសង្ស័យទាំងនោះរួមមានឈ្មោះដូចខាងក្រោម
១/ឈ្មោះ រឿន កវី ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ។
២/ឈ្មោះ នាង សីហា ហៅប៉ាវ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ។
៣/ឈ្មោះ ស៊ន ភក្ដី ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិចំការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង ។
៤/ឈ្មោះ ហ៊ីង ពិសិដ្ឋ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិសរស្រុកសំរោងទង ។
៥/ឈ្មោះ និត ចំណាន ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ។
៦/ឈ្មោះ ញ៉ែម ចាន់ដែត ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូុមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។
៧/ឈ្មោះ សុខ ស្រីលាប ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ។
៨/ឈ្មោះ បួយ កែវ ស្រីអាយុ២៣ឆ្នាំរស់នៅភូមិស្នោរទី១ សង្កាត់រកាធំក្រុងច្បារមននិងមានការដកហូតបានម៉ូតូ០៦គ្រឿងសម្ភារៈគ្រឿងបន្លាស់ម៉ូតូនិងដាវកាំបិតផ្គាក់មួយចំនួនជាវត្ថុតាងសំរាប់កាប់ប្លន់។
តាមការបញ្ជាក់ឲដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថាប្រវត្តិសកម្មភាពពួកក្រុមជនសង្ស័យទាំងនោះគឺស្ទាក់វៃប្លន់ដោយប្រើប្រាស់ដាវនិងដំបងជាញឹកញាប់ក្រុមនេះតែងតែធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤និងផ្លូវលំមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនៅពេលទាបភ្លឺនិងពាក់កណ្ដាលរាត្រីនៅពេលមានអ្នកដំណេីរចេញទៅរកសុីឬដឹកបន្លែទៅទីផ្សាជាដេីមភាពសាហាវរបស់ក្រុមនេះភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់យកសម្ភារៈតែម្ដង។
យោងតាមចម្លើយបឋមថាបក្ខពួកក្រុមចោរមួយចំនួនទៀតបានកំពុងរត់គេចខ្លួនបន្ទាប់ពីសមត្ថកិច្ចធ្វេីការបង្រ្កាបបក្ខពួករបស់គេតែទោះបីយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ថាមុខសង្ស័យសេសសល់ទាំងនោះគឺកម្លាំងជំនាញបានស្គាល់អត្តសញ្ញាណអស់ហើយនិងបន្ដស្រាវជ្រាវឈានដល់ការបង្រ្កាបជាបន្ដនៅពេលខាងមុខ៕





