កំពង់ឆ្នាំង: កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណោម ភា ហៅ (ឌ័រ) ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងពីបទហិង្សាដោយចេតនា ទៅលើជនរងគ្រោះឈ្មោះ ចក់ សុភឿន ភេទស្រី អាយុ៣២ឆ្នាំមានទីលំនៅភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង ១៦និង០០នាទីនៅចំណុចរោងអាពាហ៍ពិពាហ៍ស្ថិតក្នុងភូមិទី៦សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។
ដោយមូលហេតុជនសង្ស័យស្រវឹងឈ្លោះគ្នាជាមួយភាគីផ្សេងម្ខាងទៀតបានគុបកែវស្រាមិនត្រូវគូរទំនាស់ក៏ត្រូវចំជនរងគ្រោះដែលអង្គុយហូបការនៅតុជិតគ្នា ។
Sponsor
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធី ៕

