បុរស់ជនជាតិបារាំងម្នាក់ដេកស្លាប់ក្នុងបន្ទប់នៃសណ្ឋាគារ ម៉ូហាយ ប៊ូទិក​ សង្ស័យ​គាំងបេះ​ដូង

បុរស់ជនជាតិបារាំងម្នាក់ដេកស្លាប់ក្នុងបន្ទប់នៃសណ្ឋាគារ ម៉ូហាយ ប៊ូទិក​ សង្ស័យ​គាំងបេះ​ដូង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប: ជនបរទេស​ម្នាក់សង្ស័យគាំងបេះដូងដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគា(ម៉ូហាយប៊ូទិក)បង្ករអោយ​មានកាភ្ញាក់​ផ្អេីលនៅវេលាម៉ោង០៨និង៣៣នាទីថ្ងៃទី០៩ខែធ្នូឆ្នាំ២​០១៩ ស្ថិតនៅក្នុងបន្ទប់លេខ២០៣ នៃសណ្ឋាគារ ម៉ូហាយ ប៊ូទិក ស្ថិតនៅភូមិតាភុលសង្កាត់ស្វាយដង្គំក្រុង/ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាន​នគរបាលក្រុងសៀមរាបបានអោយដឹងថាសាកសពឈ្មោះ Charon Daniel Louis ភេទប្រុសអាយុ៥៧ឆ្នាំជនជាតិ​បារាំងជាភ្ញៀវទេសចរណ៌បានចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ
២០​១៩​កាន់លិខិតឆ្លងដែនលេខ១៦AP៤៣៨៩៨មកស្នាក់​នៅសណ្ឋាគារ ម៉ូហាយប៊ូទិក ភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

Sponsor

តាមការពិនិត្យរបស់គ្រូពេទ្យ អ៊ិត ឆបឆរត្ន័ គ្រូពេទ្យអមតុលាការបានអោយដឹងថាជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះ​ដូង និង(មានជម្ងឺលេីសឈាម)។

ក្រោយពីធ្វើកំណត់ហេតុសមត្ថកិច្ចបានបញ្ជូនសាកសពដឹកទៅតម្កល់ទុកនៅវត្តទឹកថ្លាក្នុងរាជធានីភ្នំពេញ៕