អគ្គីភ័យ​ឆាបឆេះ​បន្ទប់ស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ​ឈូកទិព្វនៅជាប់ទី៧បណ្តាលអោយមានអ្នរងរបួសនិងស្លាប់ពីនាក់ម្តាយកូននៅក្នុងបន្ទប់​យ៉ាង​អាណោចអាធ័ម

អគ្គីភ័យ​ឆាបឆេះ​បន្ទប់ស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ​ឈូកទិព្វនៅជាប់ទី៧បណ្តាលអោយមានអ្នរងរបួសនិងស្លាប់ពីនាក់ម្តាយកូននៅក្នុងបន្ទប់​យ៉ាង​អាណោចអាធ័ម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​បន្ត​​ថាមកដល់​វេលាម៉ោង​១០និង​៦នាទីព្រឹកថ្ងៃទី​​​​១១ធ្នូឆ្នាំ​២០១៩សមត្ថកិច្ច​​បាន​រកឃើញអត្ត​សញ្ញាណជនរងគ្រោះ​ដែលបាត់បង់ជីវិតទាំង​​២នាក់​ខាងលើ​ហើយគឺត្រូវជា​ម្តាយកូននឹងគ្នាដោយ​ស្ត្រីជា​​ម្តាយ​​ឈ្មោះ​ ព្រុំ​ ថា អាយុ​៥៦​ឆ្នាំជាអ្នកលាងចាំចំណែ​ក​កូនស្រី​ឈ្មោះ​ព្រំ សុខលី ហៅ​លីយ៉ាអាយុ​ប្រមាណ​​ជា​​​១៨​ឆ្នាំជនរងគ្រោះទាំង​២នាក់​មានទីលំនៅ​ក្នុងភូ​មិក្រាំងដូងឃុំសំ​រោងក្រោមស្រុកបន្ទាយមាសខេត្ត​កំពត ។

សូមរំលឹក​ថាបុគ្គលិក​​ចំនួន​២​នាក់​ត្រូវភ្លើង​ឆេះ​ខ្លោច​​បណ្តាល​ឱ្យ​បាត់បង់ជីវិត​ក្នុង​បន្ទប់​គួរ​ឲ្យ​អា​ណោ​ច​អាធ័មក្នុង​ហេតុការ​ណ៍អគ្គិភ័យ​ឆាប​​ឆេះ​​កន្លែង​​ស្នាក់​នៅ​របស់​បុគ្គលិក​ដែល​បម្រើ​ការ​​ក្នុង​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ឈូក​ទិព្វជាន់ទី​៧​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​​ឈាន​ចូលព្រឹក​ថ្ងៃ​ទី​១១ខែធ្នូឆ្នាំ​២០១៩​ត្រង់​ចំណុច​អគារ​ចំណតរថយន្ត​របស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ឈូក​ទិព្វជាន់​ទី​៧តាម​បណ្ដោយ​ផ្លូវ​២៣៤ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ខណ្ឌទួល​គោក​រាជធានី​ភ្នំពេញ​​។

Sponsor

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុខ​ពេល​កើតហេតុគេ​ឃើញ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញ​មក​ពី​​ក្នុង​អគារ​ខាងលើ​ជាន់​ទី​៥ដែល​មាន​រោង​ប្រក់​ស័ង្កសីសម្រាប់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្នុង​សណ្ឋាគារ​និង​ភោជ​នីយដ្ឋាន​ឈូក​ទិព្វ​១​ស្នាក់​នៅ​។

លុះ​មួយ​ស្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បាន​ឆាបឆេះ​រោង​ប្រក់​ស័ង្កសី​ខាង​លើ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុនិង​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​បាញ់​ទឹក​ពន្លត់​បន្ទាប់​មក​ក៏​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជិត​១​ម៉ោង​ទើប​អណ្តាតភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរគឺ​រលត់​នៅ​វេលា​ម៉ោង​៤​ទៀប​​ភ្លឺ​ថ្ងៃ​ដដែល​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ​អគ្គី​ភ័យ​​​បាន​ឆាប​​ឆេះ​រោង​ប្រក់​ស័ង្កសី​ទំហំ​ប្រមាណ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ចំនួន​១០​បន្ទប់នៅអគារជាន់ទី​៧​គឺ​ភ្លើង​បាន​ឆាប​ឆេះ​រងការ​​ខូ​ត​ខាត​ទាំង​ស្រុងព្រមទាំង​​បណ្តាល​ឲ្យ​បុគ្គលិក​ចំនួន​២​នាក់​​ដែល​ដេក​​ឱប​គ្នា​នៅ​ក្នុង​បន្ទប់​​បានបាត់បង់ជីវិតដោយសារ​ត្រូវ​​ភ្លើង​ឆេះ​ខ្លោចហើយ​គេ​​មិន​ទាន់​ដឹង​ថាជា​​ប្រុស​ឬ​ស្រី​នៅឡើយ​ទេរង់ចាំ​ព្រឹកទើប​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​​ចំពោះ​មូលហេតុ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​ក្នុង​ហេតុការណ៍​ខាងលើ​​នេះ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​សរុប​ទាំងអស់​ចំនួន១៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស​ង្ន​ការ​រាជធានី​ភ្នំពេញ​មក​ចំនួន​១៤​គ្រឿង​បាញ់​ទឹក​អស់​ចំនួន​៩​គ្រឿងនិង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​សា​បៀរ​ចំនួន​មួយ​គ្រឿងផងដែរ​សរុប​បាញ់​ទឹកពន្លត់​អស់​​ចំនួន​១០​គ្រឿង៕