កម្លាំងមន្ទីប្រឆាំងគ្រឿងញៀន(ក៩)សហការជាមួយនគរ​បា​លខេត្តឧត្តមានជ័យឃាត់ខ្លួនបានជនជាតិថៃ២នាក់បានដឹកថ្នាំញៀន៨គីឡូក្រាមចូលមកកម្ពុជា

កម្លាំងមន្ទីប្រឆាំងគ្រឿងញៀន(ក៩)សហការជាមួយនគរ​បា​លខេត្តឧត្តមានជ័យឃាត់ខ្លួនបានជនជាតិថៃ២នាក់បានដឹកថ្នាំញៀន៨គីឡូក្រាមចូលមកកម្ពុជា

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

​ឧត្ត​មាន​ជ័យ:​​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជាតិនៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួនជនជាតិ​ថៃ​២​នាក់កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១០ខែធ្នូ ឆ្នាំ​២០១៩ខណៈ​ពួក​គេ​បាននឹង​កំពុង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​៨​ដុំស្មើ​៨​គីឡូក្រាម​ចូល​មក​ស្រុក​ខ្មែរ ។

នគរបាលបានអោយដឹងថាជនជាតិ​ថៃ​២​នាក់​នោះ​ម្នាក់​ឈ្មោះ ប្រាក់ ស៊ុប ភេទ​ប្រុសអាយុ​៣២​ឆ្នាំនឹង​ម្មា​ក់​ឈ្មោះ ថា ណាត​ផុ​ន ភេទ​ប្រុសអាយុ​៤២​ឆ្នាំ ។

Sponsor

តាមសេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថាឆ្លង​តាម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្តម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិនឹងនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រងទទួល​ផែន​ប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបាន​ប្រើប្រាស់​កម្លាំង​ជំនាញនៃ​ការិ​យាល័យ​ទី​៩ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀនបាន​ចុះ​ទៅ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យក្រោម​ការ​សម្របសម្រួល​ពី​លោក ប៉េង ម៉េ​ង​គ័ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តុ​បានធ្វេីការសេីប​អង្កេត​នឹង​ស្រាវជ្រាវឈាន​ដល់​ការ​បង្ក្រាប​លើក​ណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មួយ​ករណីនៅ​ណុ​ច​ផ្លូវជាតិ​លេខ​៦៨ស្ថិត​ក្នុងភូមិ​អូរ​ពកឃុំ​កូន​គ្រៀលក្រុង​សំរោងខេត្តឧត្តរមានជ័យលទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ដូច​មានឈ្មោះ​ខាងលើ​នេះ។

ក្នុង​នោះ​ដែរ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន
១-ម្សៅ​ព​ណ៍​ស​ថ្លា៨កញ្ចប់​ធំ​សង្ស័យ​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន (ICE)​ដែល​ទម្ងន់​ស្មើ​ប្រហែល៨​គីឡូ​ក្រាម ។

២-​រថយន្ត IZUZU ១​គ្រឿងជា​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថាថ្នាំ​ញៀន​៨​ដុំដែល​ជនជាតិ​ថៃ​២​នាក់​ដឹក​ឆ្លង​ដែន​បម្រុង​ចូល​មក​ធ្វើ​ចរាចរ​លើ​ទីផ្សារ​ងងឹតនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះគឺ​ជនសង្ស័យ​បាន​នាំ​យក​ថ្នាំ​ញៀន​មក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជាមិនមែន​នាំ​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ទេ ។

ប៉ុន្តែ​ទោះជា​យ៉ាងណាក្រុម​ឧក្រិដ្ឋជន​ដែល​ជា​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​នោះត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជាតិនៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀនសហការ​បង្ក្រាបនឹង​ចាប់ខ្លួន​ទាន់​ពេលវេលា ។

បច្ចុប្បន្នជនសង្ស័យនឹង​វត្ថុ​តាងត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តឧត្តរមាន​ជ័យ​តាម​នីតិវិធី។