ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទេីបទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី​ចំនួន​២១នាក់ចូលជួបសម្តែងការគួរសម

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទេីបទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលី​ចំនួន​២១នាក់ចូលជួបសម្តែងការគួរសម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេ​សាទនាព្រឹកថ្ងៃពុធ១៥កើតខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន២១នាក់ចូលជួបសម្តែងការគួរសមនិងស្នើសំការណែនាំចែករំលែកបទពិសោធន៍មុនចេញដំណើរទៅបន្តការសិក្សានៅទីនោះក្នុងពេលឆាប់ៗខាងមុខ។

លោកស្រី សុខ ហេង តំណាងឲ្យនិស្សិតបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាឆ្នាំ២០១៩និស្សិតចំនួន២១នាក់ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតទៅ តាមមុខជំនាញជាច្រើនហើយពួកគាត់នឹងចេញដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។

Sponsor

ក្មួយស្រីបន្តទៀតថានិស្សិតទាំង២១នាក់នេះត្រូវបានជ្រើសរើសពីវិស័យឯកជនអង្គការក្រៅរដ្ឋាភិបាលនិងមន្រ្តីដែល បម្រើការក្នុងក្រសួងនិងស្ថាប័នរដ្ឋ។

មានមតិសំណេះដំណាលនាពេលនេះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវមោទនភាពនិងចូលរួមអបអរសាទរចំពោះជ័យលា ភីដែលក្មួយៗទទួលបាននិងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានបង្ហាញឲ្យឃើញពីសក្តានុពល​យ៉ាងធំធេងអំពីចំណេះដឹងនិងបទពិសោធន៍ដ៏មានតម្លៃ សមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លៀតយកឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកបទ​ពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការសិក្សារៀនសូត្រការធ្វើជាមន្រ្តីល្អបុគ្គលល្អពលរដ្ឋល្អនិងជាពិសេសជាថ្នាក់ដឹកនាំល្អម្នាក់។

ក្នុងខណ:នេះលោកបានបង្ហាញឲ្យក្មួយៗបានឃើញកាន់តែច្បាស់អំពីសមិទ្ធផលសំខាន់ៗតាំងពីក្រោយសង្គ្រាម រហូតមកទល់បច្ចុប្បន្នដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសម្រេចបាន​និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាជំហានៗ ឆ្ពោះទៅអនាគតសមស្របតាមកំណើនសេដ្ឋកិច្ចសេចក្តីត្រូវការជាមូលដ្ឋាននៃកំណើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កំណើនប្រជាជននិងការប្រែប្រួលអាកាសធាតុក្មួយៗមានឱកាសបានសិក្សារៀនសូត្ររហូតទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីគឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ។

ហេតុផលនេះឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តនិងគាំទ្រដល់និស្សិតគ្រប់ៗរូបត្រូវយកឱកាសដ៏មានតម្លៃនេះព្យាយាមសិក្សារៀនសូត្រដកស្រង់ចែករំលែងបទពិសោធន៍ទាំងចំណេះជំនាញចំណេះដឹងទូទៅអក្សរសាស្រ្តប្រពៃណីវប្បធម៌ការគ្រប់គ្រងប្រទេសនិងភាពជាអ្នកដឹកនាំ។ល។

រួចនាំយកធាតុចូលដែលជាពុទ្ធិនិងបទពិសោធន៍ល្អៗទាំង នោះមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារកសាងនិងអភិវឌ្ឍប្រទេសយើងទាំងពេលបច្ចុប្បន្ននិងអនាគត។