ស្រុកស្អាង: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក(រថយន្តបើកចុះទូកដរបណ្ដាលអោយរអិលធ្លាក់ទឹកទន្លេបាសាក់)ហេតុកាភ្ញាក់ផ្អេីលនេះកេីតឡេីងនៅថ្ងៃអង្គារ៍១៤កើតខែមិគសិរឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២០និង១០នាទីនៅចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូចស្ថិតក្នុងភូមិបារ៉ែនក្រោមឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថាករណីនេះបណ្ដាលអោយស្លាប់អ្នកជិះក្នុងរថយន្ត០១នាក់ស្រីរងរបួសឈ្លុកទឹក០២នាក់ស្រី០១នាក់ក្នុងនោះអ្នកបើករថយន្ត០១នាក់ប្រុសនិងរបួសដោយសារថយន្តប៉ះកម្មករបើកទូកដរ០១នាក់ប្រុសនិងខូចខាតរថយន្តតូច០១គ្រឿងសំភារ:មួយចំនួននៅក្នុងរថយន្ត ។
តាមប្រភពពីកន្លែងបានប្រាប់អោយដឹងថានៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើមានឈ្មោះ ម៉ា ពន្លក ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរ មន្ត្រីរាជកាក្រសួងផ្នែកហិរញ្ញវត្ថុមានទីលំនៅភូមិក្រពើហាកើតសង្កាត់ព្រែកឬស្សីក្រុងតាខ្មៅខេត្តកណ្ដាលបានបើករថយន្តម៉ាកតូយូតាហៃយ៉ាស់ពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ2AJ-9542 ដឹកមនុស្សចំនួន០៧ទៅ០៨នាក់ប្រុស០២នាក់បានបើករថយន្តធ្វើដំណើចេញពីព្រះវិហ៊ាចិននៅភូមិបារ៉ែនក្រោមមកឆ្លងទូកដរផ្សារស្អាងព្រែកតូច គោលបំណងត្រឡប់ទៅផ្ទះនៅក្រុងតាខ្មៅវិញតាមផ្លូវជាតិលេខ២១លុះពេលមកដល់កំពង់ចម្លងអ្នកបើករថយន្តបានឈប់រងចាំទូកដរអ្នកដំណើរមួយចំនួនបានចុះពីរថយន្ត(តាមបំរាមនិងការណែនាំរបស់ម្ចាស់ទូកដរ)ដោយឡែកមានអ្នកដំណើរ
១-ឈ្មោះកិច ទៀង ភេទស្រីអាយុ៧១ឆ្នាំនៅភូមិដើមមៀន សង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្ដាល (ស្លាប់) ។
២-ឈ្មោះពៀ អៀម ភេទស្រីអាយុ៧០ឆ្នាំនៅភូមិព្រែកសំរោងសង្កាត់ព្រែកសំរោងក្រុងតាខ្មៅខេត្តកណ្ដាល(របួសឈ្លួកទឹក)មិនបានចុះពីក្នុងរថយន្តតាមបំរាមនិងការណែនាំរបស់ម្ចាស់ទូកដរពេលដែលរថយន្តបើកចុះផែឡើងទូកដរក៏ជាន់ក្រែជ្រុលទៅប៉ះកម្មករបើកទូកដរដែលកំពុងស៊ីញ៉ូរថយន្តចុះទូកមានឈ្មោះ អឿន វីន ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរបើកទូកដរមានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល (បណ្ដាលអោយរងរបួស)ហើយធ្លាក់ទឹកទាំងរថយន្តទាំងអ្នកបើកទូកតែម្ដង។
ភ្លាមៗនោះម្ចាស់ទូកដរនិងអ្នកស្រុកបាននាំគ្នាមុជទឹកចុះជួយសង្គ្រោះបានមនុស្ស០២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្អាងរួចបញ្ជូនទៅសង្គ្រោះនៅភ្នំពេញបន្តរទៀត ចំណែកឈ្មោះ កិច ទៀង ទម្រាំតែសង្គ្រោះបានគាត់បានឈ្លួកទឹកដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយបច្ចុប្បន្នសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តកំពុងតែអូសយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នសិន ។
បញ្ចាក់ចំពោះអ្នកបើករថយន្តនិងអ្នបើកទូកដរបានយកទៅសង្គ្រោះបន្ទាន់ដូចគ្នាក្នុងករណីនេះបង្កឡើងដោយអ្នកបើករថយន្តបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង(មិនគោរពតាមបំរាមនិងការណែនាំរបស់ម្ចាស់អាជីវកម្មទូកដរ) ។


