សៀមរាប: យុវជនម្នាក់និងក្មេងប្រុសម្នាក់ទៀតនាំគ្នាខំជួយលើកដែកទីបសម្រាប់ចងឆាងមេក្រូក្នុងពិធីកាតចំណងដៃមង្គលការស្រាប់តែប៉ះនឹងខ្សែភ្លើងស្រាតបណ្ដាលឲ្យឆក់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាកទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩នៅចំណុចមុខផ្ទះឈ្មោះ ហាយ យ៉ាត ភេទប្រុសអាយុ៤៣ឆ្នាំនៅភូមិខ្នារជោឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ធូ វណ្ណថង ភេទប្រុសអាយុ២៤ឆ្មាំនៅភូមិឈូករ័ត្នឃុំចន្លាស់ដៃស្រុកក្រឡាញ់ខេត្តសៀមរាប(របួសធ្ងន់)និងក្មេងប្រុសម្នាក់ទៀតឈ្មោះ យ៉ាង់ យត ភេទ ប្រុស១៣ឆ្នាំរស់នៅភូមិគោកត្នោត ឃុំចម្លាស់ដៃស្រុកក្រឡាញ់ខេត្តសៀមរាប(ស្លាប់) ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលជនរងគ្រោះឈ្មោះទាំងពីរខាងលើបានទៅដាក់ធុងបាស់នៅក្នុងកម្មវិធីជប់លៀង កាត់ចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសលោកឈ្មោះ ហាយ យ៉ាត ជនរងគ្រោះទាំងពីរបានចាប់លើកដែកទីបដែលចងឆាងេមក្រូស្រាប់តែទៅប៉ះនឹងខ្សែភ្លើងស្រាតកម្ពស់ប្រហែល៨ម៉ែត្រពីដីបណ្តាលឲ្យឆក់ទាំងពីរនាក់តែម្ដង។
ក្រោយកើតហេតុរហេតុជនរងគ្រោះដែលរងរបួសឈ្មោះធូ វណ្ណថង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិចឯកជនក្នុងស្រុកក្រឡាញ់(ឈ្មោះកបផាសុក)ចំណែកសាកសពប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

