ស្វាយរៀង: ប្រជាពលរដ្ឋដែលបានធ្វេីដំណេីរនៅតាមផ្លូវជាតិលេខ១ត្រង់ចំនុចឃុំស្វាយជ្រុំជាកន្លែងដែលត្រូវអស់លុយដោយឡែងមិនមែនមានតែប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងលោក ញ៉ែម សៅគ្រី ត្រូវបានបង់ខាតលុយអស់ចំនួន៦០,០០០រៀលទាំងព្រឹកថ្ងៃទី១៣ឆ្នូឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ១ឃុំស្វាយជ្រុំស្រុកស្វាយជ្រុំខេត្តស្វាយរៀងបន្ទាប់ពីលោកបានធ្វើដំណើរចេញពីខេត្តព្រៃវែងឆ្ពោះទៅកាន់ខេត្តស្វាយរៀងដើម្បីចូលរួមចែកអំណោយដល់កុមាររងគ្រោះជងឺអេដស៍ចំនួន១៦នាក់ នៅព្រឹកថ្ងៃដដែល។
ជាមួយគ្នានោះលោក ញ៉ែម សៅគ្រី បានថ្លែងហួសចិត្តថារថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងកំពុងចរាចរណ៍លើដងផ្លូវជាតិលេខ១យ៉ាងរលូនរីឯរថយន្តរបស់លោកដែលត្រូវប្រញ៉ាប់បំពេញកិច្ចការងារចែកអំណោយដល់កុមាររងគ្រោះជំងឺអេដស៍ចំនួន១៦នាក់នៅខេត្តស្វាយរៀងបែរជាត្រូវគេចាប់ផាកពិន័យ។
លោក ញ៉ែម សៅគ្រី បញ្ជាក់ថាខ្ញុំបើករថយន្តត្រឹមល្បឿន៨៧គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះពោលគឺការបើកបរនោះមិនលឿនហួសហេតុទេព្រោះផ្លូវជាតិទូលាយស្រឡះមិនមែនទីប្រជុំជនឯណា។
មិនសមណា! ត្រូវប៉ូលិសចាប់បែបនេះសោះ!ក្នុងពេលនគរបាលចរាចរណ៍ឃាត់រថយន្តលោកនោះគឺគេនាំលោកមកសរសេរវិក្ក័យបត្រផាកពិន័យនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រំ បង់ចំនួន៦០,០០០រៀលជាកំហិតទើបអាចទៅមុខបាន!។
សូមរំលឹកថាកាលពីព្រឹកថ្ងៃទី១៣ឆ្នូឆ្នាំ២០១៩មានកម្មវិធីចែកអំណោយដល់កុមាររងគ្រោះជងឺអេដស៍ចំនួន១៦នាក់នៅក្រុងស្វាយរៀងដែលបានដឹកនាំដោយលោក ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រៃវែង។
លោក ភុន សម្ផស្ស ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រះស្តេចព្រមទាំងសមាជិកសមាជិកាអ្នកស្ម័គ្រចិត្តកាកបាទក្រហមខេត្តស្រុកអំណោយនោះកុមារម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាមមីយើង១កេះត្រីខកំប៉ុង១យួរ អាវ២ថវិកា១០០.០០០រៀល។
ជាក់ស្ដែងលោក ញ៉ែម សៅគ្រី ទៅចែកអំណោយតែត្រូវប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ៦០,០០០រៀល៕



