ករណីប្លន់សម្លាប់ស្រ្តីម្នាក់យកលុយនិងគ្រឿង​អលង្ការ​នៅក្នុងព្រៃចំការត្រូវបាននគរបាលស្រាវជ្រាវរកមុខជនសង្ស័យបានហេីយ

ករណីប្លន់សម្លាប់ស្រ្តីម្នាក់យកលុយនិងគ្រឿង​អលង្ការ​នៅក្នុងព្រៃចំការត្រូវបាននគរបាលស្រាវជ្រាវរកមុខជនសង្ស័យបានហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ក្រចេះ​:​ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងចំការសង្ស័ករណីប្លន់យកទ្រព្យសម្បត្តិហេតុនេះបង្ករអោយមានកាភា្ញក់ផ្អេីលកាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩​នៅចំណុចវាលក្បូនភូមិរការធំឃុំជ្រោយ​បន្ទាយស្រុកព្រែក​ប្រសព្វខេត្តក្រចេះ។

ក្រោយមានអំពើប្លន់សម្លាប់យកទ្រព្យសម្បត្តិកើតឡើងភ្លាមស្នងការន​គ​របាលខេត្តក្រចេះលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលស្រុកបើកការស្រាវជ្រាវជាបន្ទាន់ដើម្បីតាមចាប់ជនដៃដល់ក្រោយពីមានការសួរនាំនៅជុំវិញកន្លែងកេីតហេតុនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅរសៀលថ្ងៃនេះដដែលជនដៃដល់ត្រូវបានកម្លាំងនគរបាលចាប់បានហើយ។

Sponsor

សមត្ថកិច្ច​បានអោយដឹងថាបន្ទាប់ពីការស្រាវជ្រាវស៊ើប​អ​ង្កេតយ៉ាងល្អិតល្អន់យើងបានកំណត់មុខសញ្ញាដែលជា​ជន​សង្ស័​យម្នាក់ឈ្មោះ យ៉ង ណាក់ ភេទប្រុស​អាយុ៣២ឆ្នាំដែលរស់នៅចំណុចអូរអង្គុញភូមិរកាធំឃុំជ្រោយបន្ទាយ ប៉ុន្តែមុខ​ស​ញ្ញាបានគេចខ្លួនបាត់លុះដល់ម៉ោង៣និង៣០​កម្លាំងជំនាញ​យើ​ងបានធ្វើការឃាត់ខ្លួននៅចំណុចអូរអង្គុញភូមិរកាធំឃុំជ្រោយបន្ទាយព្រមទាំងដកហូតសម្ភារជាប់ខ្លួន​រួមមានក្រវិលរបស់ជនរងគ្រោះមួយគូរនិងលុយចំនួន​៥៦0.​0​00រៀល។

សពស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំត្រូវបានអ្នកភូមិប្រទះឃើញស្រ្តីរងគ្រោះមានប្ដីមានកូនម្នាក់រស់នៅ​ភូមិឃុំកើតហេតុខាងលើ។

បេីតាមប្រភពពីក្រុមគ្រួសារសពបានអោយដឹងថាកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩មានក្មេងស្រីម្នាក់ឈ្មោះ ថៃ វ៉ារី អាយុ​៦ឆ្នាំបានទៅប្រាប់ឈ្មោះ ឈាន លឹមហ៊ួ អាយុ៤៧ឆ្នាំត្រូវជាអ៊ំបង្កើតថាឪពុកខ្លួនឈ្មោះ​ ប៊ុន ផេង ថាទៅដឹកអុសឡខណៈ​ម្តាយដឹកគោយកទៅក្រោយផ្ទះតែមិនឃើញត្រឡប់មកវិញ ក៏មានចាប់អារមណ៍រហូតដល់ម៉ោងប្រហែល៦ល្ងាចរួចនាំគ្នាដើរកតែរកមិនឃើញលុះដល់ព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ ក៏មានអ្នកភូមិបានប្រទះឃើញដេកស្លាប់ក្នុងព្រៃមានដោយ​មានស្ពាយកាបូបនៅខាងក្រោយផ្ទះប្រហែល១៥០ម៉ត្រ។

តាមការពិនិត្យសាកសពឃើញមានស្នាមវាយនិងវត្ថុរឹង ដែលមានស្លាកស្នាមជាំពោរធ្គាមសងខាងពោរចង្កាបែកកញ្ចប់មាត់បាក់ធ្មេញលើចំនួន៣ដាច់ទងត្រចៀកខាងឆ្វេង និងស្នាមជាំដើមទ្រូង។

ក្រោយពីការពិនិត្យពីរមន្រ្តីជំនាញបានប្រគល់សពស្រ្តីរងគ្រោះឲ្យសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងទៅកាន់ការិយាល័យជំនាញខេត្ត៕