កំពង់ស្ពឺ: កាលពីពេលថ្មីៗកន្លងទៅនេះមានក្រុមឈ្មួញបានយកគ្រឿងចក្រទៅជីកកាយយកអាចម៍ដីដាក់លើរថយន្តកង់១០ជាប្រភេទ(យីឌុប)ដឹកយកទៅលក់យ៉ាងរំភើយក្នុងសង្កាត់ព្រៃសរាជធានីភ្នំពេញ)ខណះដែលរណ្តៅដីនេះពុំទាន់មានច្បាប់អាជីវកម្មឬអាជ្ញាប័ណ្ណនៅឡើយនោះ។
សកម្មភាពល្មើសច្បាប់នេះគឺហាក់បីដូចជាមើលស្រាលអាជ្ញាធរស្រុកនិងខេត្តក៏ដូចជាក្រសួងយ៉ាងខ្លាំងណាស់ដែលម្ចាស់ក្រុមហ៊ុនគេស្គាល់ថាជាថៅកែល្បីល្បាញខាងរកស៊ីលួចជីកកាយមិនមានច្បាប់ អាងមានខ្សែរស្រឡាយលួចឃុបឃិតជាមួយជំនាញស្ងាត់ៗ។
ទីតាំងដែលក្រុមឈ្មួញលួចជីកកាយយកអចម៍ដីសង្ស័យអត់ច្បាប់នេះស្ថិតនៅក្នុងភូមិព្រៃខ្លាឃុំព្រះនិពាន្វស្រុកគងពិសី ខេត្តកំពង់ស្ពឺចូលតាមក្លោងទ្វាវត្តត្រពាំងក្រពើចំងាយ៣០០ម៉ែត្រប៉ុណ្ណោះ។
មានការបង្ហើបអោយដឹងថាថៅកែគ្រឿងចក្រគឺជាអ្នកមកពីភ្នំពេញមានឈ្មោះល្បឺខ្លាំងមានលុយនិងមានអំណាច(ពាក់ផ្កាយថែមទៀតផង)បានទិញដីខាងលើក្នុងទំហំជិត១០ហិចតាក្នុងគោលបំណងជីកកាយយកអាចម៍ដីទៅលក់នៅភ្នំពេញដោយតាមរយះរថយន្ត(យីឌុបធំៗ)ជាច្រើនគ្រឿងបានជាថៅកែគ្រឿងចក្រហ៊ានកាយដឹកយកអាចម៍ដីទៅលក់គឺដោយសារតែក្រុមអ្នកគួកជេរដីធានាថាមិនបាច់សុំច្បាប់ឬអាជ្ញាបណ្ណនោះទេរឿងអាជ្ញាធរនិងជំនាញជាពិសេសខេត្តចាំគេដោះស្រាយអោយ។
មិនតែប៉ុណ្ណោះក្រុមអ្នកគួកជេរថែមទាំងអួតប្រាប់ថៅកែគ្រឿងចក្រថាគេគឺជាអ្នកមានអំណាចប្រចាំខេត្តកំពង់ស្ពឺដូចច្នេះមិនចាំបាច់ខ្លាចនោះទេទោះអត់ច្បាប់ក៏ដោយចេះតែកាយទៅបើខាងក្រសួងចុះមកគ្រាន់តែអោយថ្លៃសាំងត្រឡប់ទៅវិញគឺចប់ហើយ។
បើតាមប្រជាពលរដ្ឋមួយរូបបាននិយាយមិនបញ្ចេញឈ្មោះថា(គាត់មានការបារម្ភជាខ្លាំងនៅពេលដែលគេមកកាយរណ្តៅដីដ៏ធំនៅក្បែរភូមិបែបនេះ)
មន្ត្រីក្រសួងរ៉ែមួយរូបបានប្រាប់ថារណ្តៅដីដែលមានទំហំធំត្រូវឃ្លាតឆ្ងាយពីភូមិយ៉ាងតិច៥០០ទៅ១០០០ម៉ែត្រប៉ុន្តែ រណ្តៅដីដែលអត់ច្បាប់នេះនៅកៀកភូមិជាទីបំផុតដែលជាក្តីកង្វល់យ៉ាងខ្លាំងសម្រាប់ពលរដ្ឋដែលរស់នៅជិតនេះ។
ប្រជាពលរដ្ឋជាច្រើនបានប្រាប់ថាក្រុមអ្នកគួកជេរដែលរៀបដីលក់អោយថៅកែគ្រឿងចក្រនេះគេមានអំណាចនេះប្រចាំតំបន់នេះគ្មានអ្នកណាហ៊ានជាមួយឡើយលើសពីនេះទៅទៀតថៅកែគ្រឿងចក្រក៏ដូច្នោះដែរគ្រាន់តែកក់លុយសុំយកគ្រឿងចក្រមកកាយបាត់ទៅហើយ។
បើតាមពីមន្ត្រីសាលាឃុំមួយរួបបានប្រាប់ផងដែរថាអ្នកទិញដីហើយយកគ្រឿងចក្រមកកាយនេះមានឈ្មោះ កន ចាន់ណា រស់នៅខណ្ឌដង្កោរាជធានីភ្នំពេញជាថៅកែម៉ៅការចាក់ដីនៅតំបន់ព្រៃសរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែនិងថាមពលដែលភ្នាក់ងារយើងទទួលបានកន្លងទៅនេះក្រសួងរ៉ែបានណែនាំដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូចដែលរកសុីកាយយកអាចម៍ដីលក់ត្រូវធ្វើកម្មភាពមុនទើបសុំច្បាប់ធ្វើអាជ្ញាប័ណ្ណជាក្រោយបានទេបើសិនជារកឃើញថាម្ចាស់អាជីវកម្មណាមួយប្រព្រឹត្តបែបនេះទាំងខេត្តនិងក្រសួងនឹងមិនអនុញាតិឬចេញអាជ្ញាប័ណ្ណអោយឡើយ។
មហាជនរង់ចាំមើលថាតើ អាជ្ញាធរខេត្តក៏ដូចក្រសួងនឹចាត់វិធានការទប់ស្កាត់បែបណាចំពោះការអួតអាងរបស់ក្រុមអ្នកគួកជេដីដែលហ៊ាននិងអះអាងអោយថៅកែគ្រឿងចក្រមកកាយយកអាចម៍ដីទៅលក់ទាំងបំពានច្បាប់បែបនេះ?
មានការលើកឡើងថាការដែលឈ្មួញធ្វើសកម្មភាពល្មើសបែបនេះបើសិនជាអាជ្ញាធរនិងក្រសួងមិនបានដឹងប្រាកដណាស់គឺគេនឹងរួចផុតពីការបង់សួយសារជូនរដ្ឋហើយអ្នកដែលខាតមិនមែនឈ្មួញទេគឺរដ្ឋជាអ្នកខាត។


