នគរបាលព្រហ្មទណ្ឌព្រះសីហនុឃាត់ខ្លួនជនជាតិចិន២នាក់​ដែលពាក់មួកបិទមុខជិតរកឃេីញកាំភ្លេីងខ្លីk៥៩មួយដេីមនិងកាំបិតចុងស្រួច២ដេីម

នគរបាលព្រហ្មទណ្ឌព្រះសីហនុឃាត់ខ្លួនជនជាតិចិន២នាក់​ដែលពាក់មួកបិទមុខជិតរកឃេីញកាំភ្លេីងខ្លីk៥៩មួយដេីមនិងកាំបិតចុងស្រួច២ដេីម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានចេញល្បាតតាមដងផ្លូវពេលដល់ចំណុចផ្លូវ​ កាស៊ីណូ ជីយូវនីសិន​ នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩វេលាម៉ោង២និង ០០នាទីរំលងអាធ្រាត្រស្ថិតនៅភូមិ៣សង្កាត់៣ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនជាតិចិន២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក ស្មាស់ ពណ៌ក្រហមមានពាក់មួកបិទមុខជិតនិងពាក់ម៉ាស់គួរអោយសង្ស័យទើបឃាត់សួរនាំនិងធ្វើការឆែកឆេររកឃើញកាំភ្លើងខ្លី១ដើមព្រមទាំងសម្ភារៈវត្ថុតាងមួយចំនួនទៀតទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកការិយា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតែម្តង ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ HE XIAOPING ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដលិខិតឆ្លងដែនលេខៈ EH0851963 មានស្រុកកំណើតក្រុង-ខេត្ត SICHUAN ប្រទេសចិនស្នាក់នៅបច្ចុប្បន្នភូមិ៤សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។

Sponsor

២-ឈ្មោះ SUN PENG ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដលិខិតឆ្លងដែនលេខៈ EC5907936 មានស្រុកកំណើត ក្រុង YUNNAN ខេត្ត ZHEJIANG ប្រទេសចិនស្នាក់នៅបច្ចុប្បន្នភូមិ៤សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖
កាំភ្លើងខ្លី ០១ដើម ម៉ាក K59 គ្មានលេខសំគាល់ (ឈុសលេខចោល)
-បង់កាំភ្លើង ០១
-គ្រាប់កាំភ្លើង ០៥គ្រាប់
-កាំបិតចុងស្រួច ០៣ដើម (យកក្រណាត់ក្រហមចងរុំ)
-មួកចំនួន ០២
-ម៉ាស់ ០៤
-លិខិតឆ្លងដែន ០២ក្បាល ។
ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលកំពុងបន្តនីតិវិធី ។