បន្ទាយមានជ័យ: ក្រុមក្មេងទំនើងមានស្រីមានប្រុសដែលបានបង្ករភាពអនាធិបតេយ្យនៅក្នុងសង្គមបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់អធិការដ្ឋានស្រុកក្រុងនិងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ត្រូវចាត់វិធានការបង្រ្កាបឲ្យខាងតែបាន ។
ជាលទ្ធផលនៅល្ងាចថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩កន្លងទៅកម្លាំងនគរបាលក្រុងសិរីសោភ័ណបានធ្វើការបង្រ្កាបក្រុមក្មេងទំនើងប្រុសស្រីចំនួន០៩នាក់ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវជាតិក្នុងភូមិសាស្ត្រសង្កាត់កោះសត្វក្រុងសិរីសោភ័ណទៅភូមិសាស្ត្រឃុំប្ញស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩នេះដែរសម្ថកិច្ចបាននាំយកក្មេងដែលធ្វើសកម្មភាពបង្ហោះម៉ូតូប្រុសស្រីទាំ០៩នាក់ធ្វើការអប់រំ និងធ្វើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យរួមទាំងអាណាព្យាបាលឪពុកម្តាយចូលរួមផងដែរ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថាក្មេងទំនើងទាំង០៩នាក់នេះ មាន ៖ ១/-ឈ្មោះ វ៉ាត គង្គារ ភេទស្រី អាយុ១៦ឆ្នាំអ្នកបង្ហោះម៉ូតូ, ២/-ឈ្មោះ អឿន ណាលីន ភេទស្រី អាយុ១៦ឆ្នាំអ្នកអង្គុយពីក្រោយ ទាំង២នាក់មានទីលំនៅភូមិបត់ត្រង់ ឃុំបត់ត្រង់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។៣/-ឈ្មោះ ជា សាវ៉ាត់ ភេទប្រុសអាយុ១៥ឆ្នាំអ្នកអង្គុយពីក្រោយ,៤/-ឈ្មោះ ថោង សអាន ភេទប្រុស អាយុ១៧ឆ្នាំអ្នកបង្ហោះម៉ូតូ ទាំង២នាក់មានទីលំនៅភូមិប្រឡាយហ្លួងឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។៥/-ឈ្មោះទុំ សុពោលពេញ ភេទប្រុស អាយុ១៥ឆ្នាំអ្នកបង្ហោះម៉ូតូនៅភូមិពោធិ២ដើមឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។៦/- ឈ្មោះ ជីម សុធឿន ភេទប្រុស អាយុ១៧ឆ្នាំ អ្នកបង្ហោះម៉ូតូ នៅភូមិព្រែកល្ពៅឃុំប្ញស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។៧/-ឈ្មោះ ធួត សៀវចិន ភេទប្រុស អាយុ១៧ឆ្នាំអ្នកបង្ហោះម៉ូតូនៅភូមិអង្គារបុស្សសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ,៨/-ឈ្មោះ សោម ច័ន្ទណា ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិចំការតាដោកឃុំប្ញស្សីក្រោក អង្គុយពីក្រោយ និង៩/ឈ្មោះ កាំង ឆេនអាង ភេទប្រុស អាយុ១៦ឆ្នាំអ្នកបើកម៉ូតូបង្ហោះនៅភូមិប្រឡាយហ្លួងឃុំប្ញស្សីក្រោកស្រុកមង្គលបូរី ។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសំដែងនូវការសោកស្តាយ ចំពោះសកម្មភាពរបស់ក្មួយៗទាំងនេះ ដែលជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ បែរជានាំគ្នាយកពេលវេលាដ៏មានតម្លៃទៅធ្វើអំពើអបាយមុខ មិនគប្បីដែលសង្គមគេស្អប់ខ្ពើម ។ដែលគួរណាស់តែក្មួយៗ ចៅៗយកពេលវេលាទៅសិក្សារៀនសូត្រ ឬក៏ជួយកិច្ចការងារឪពុកម្តាយនៅផ្ទះ ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ថា ៖ ទន្ទឹមនឹងសមត្ថកិច្ចធ្វើការអប់រំនោះ ក៏សូមឲ្យឪពុក ម្តាយ ឬ អាណាព្យាបាល ត្រូវតែយកចិត្តទុកដាក់ តាមដានពីសកម្មភាពកូនចៅរបស់ខ្លួនជាមុនសិន បន្ទាប់មកលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យបាលទី២។ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានណែនាំដល់ក្មួយប្រុស ស្រី ទាំង០៩នាក់ មិនត្រូវប្រព្រឹត្តនូវសកម្មភាពណាមួយដែលសង្គមស្អប់ខ្ពើម គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ត្រូវធ្វើជាកូនល្អ មិត្តល្អ និងសិស្សល្អ និងត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងកសាងសង្គមគ្រួសារ និងប្រទសជាតិឲ្យមានការរីកចម្រើន ។




ក្រោយពីលោកឧត្តមសេនីយ៍ស្នងការបានធ្វើការអប់រំណែនាំ ហើយក្មេងទំនើងប្រុស ស្រី ទាំង០៩ នាក់ បានធ្វើកិច្ចសន្យា និងបញ្ឈប់មិនឲ្យមានមុខជាលើកទី២ទៀត មិនដូច្នោះទេ និងអនុវត្តតាមវិធានការរដ្ឋបាល រួចមកក៏បានប្រគល់ជូនឪពុក ម្តាយ និងអាណាព្យាបាល យកទៅធ្វើការអប់រំបន្ត៕