ពិតជាខ្លាំងមែនទីតាំងបេីកបនល្បែងសុីសងខុសច្បាប់មួយកន្លែងនៅសង្កាត់វាលវង់សមត្ថកិច្ចមិនហ៊ានបង្ក្រាបគ្រាន់តែទៅអេីតមេីលរួចត្រឡប់ចេញមកវិញសង្ស័យមានខ្សែធំ

ពិតជាខ្លាំងមែនទីតាំងបេីកបនល្បែងសុីសងខុសច្បាប់មួយកន្លែងនៅសង្កាត់វាលវង់សមត្ថកិច្ចមិនហ៊ានបង្ក្រាបគ្រាន់តែទៅអេីតមេីលរួចត្រឡប់ចេញមកវិញសង្ស័យមានខ្សែធំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ទីតាំងបេីកល្បែងសុីសង​ភ្នាល់​បាល់​មួយកន្លែងកំពុងតែល្បីល្បាញខ្លាំងដោយសមត្ថកិច្ចមិនហ៊ានបង្ក្រាបទុកអោយមានបនល្បែងសុីសងពេញបន្ទុកហេីយ(​ម្ចាស់ទីតាំងឈ្មោះ​ ហេង​ )​ស្ថិតនៅតាមបណ្តោយផ្លូវ១៥៦សង្កាត់​វាលវង់​ខណ្ខ៧មករារាជធានីភ្នំពេញ។

បន្ទាប់ពីបើកដំណើរកាលេងទាំងយប់ទាំងថ្ងៃប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធលោក​ លីម​ សុភា​ អភិបាល​នៃ​គណះ​អភិបាលខណ្ខ៧មករានិងអធិការនគរបាលខណ្ខ​៧មករាមេត្តាចុះពិនិត្យមេីលផង​ដោយសារទីតាំងខាងលើនេះមានបង្កប់ល្បែងស៊ីសងខុសច្បាប់រួចបានបេីក​លេងយ៉ាងរលូនដោយផ្ទះខាងលេីមិនមានដាក់ស្លាកយីហោអ្វីទាំងអស់គ្រាន់តែបេីកទ្វាតែបន្តិចសម្រាប់អោយអ្នកញៀនល្បែងចូលបានក្លែងបន្លំជាកន្លែងលក់កាហ្វេខាងមុខ។

Sponsor

បញ្ជាក់ផងដែរកាលពីម្សិលមិញមានក្រុមមន្រ្តីនិងអាធរខណ្ខ៧មករាបានចុះទៅទីតាំងខាងលេីហេីយពិនិត្យដែរតែមួយសន្ទុះក្រោយមកបាននាំគ្នាចេញវិញអស់ដោយទីតាំងនេះនៅបេីកលេងដដែលសង្ស័យម្ចាស់ទីតាំងនេះជាអ្នកមានខ្នងបង្អែកធំហេីយបានជាក្រាន់តែទៅអេីតមេីលហេីយចេញវិញ។

សង្ស័យ​សមត្ថកិច្ច​ខ្លាចអំណាចម្ចាស់ទីតាំងបេីកល្បែងសុីសងនេះហេីយបានជាមិនហ៊ានបង្ក្រាបឬមួយក៏ទុកសំរាប់អោយមានបទល្មេីសល្បែងខុសច្បាប់នេះបន្តទៀត។