កំពង់ធំ: អាជីវករនៅផ្សារស្ទោងថាមានភាពមិនប្រក្រតីខ្លះពាក់ព័ន្ធនិងមន្រ្ដីពេទ្យសត្វនៅសត្តឃាតដ្ឋានស្រុកស្ទោងដែលកំពុងតែអនុវត្តន៍ផ្ទុយពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទក្នុងសេចក្ដីរាយការណ៍នោះត្រូវបានអាជីវករបានេីកឡើងចំនួន៧ចំនុចគឺ
ទី១/ក្រោយពិឃាតសត្វរួចទុកកាកសំណល់គ្មានអនាម័យមិនសំអាតធ្វើអោយកំទេចកំទីដែលសល់នៅរាយប៉ាយ។
ទី២/យកតំលៃលើសៀវភៅបន្ទុកខុសនិងគោលការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទ។
ទី៣/ប្រើមន្រ្ដីចូលនិវត្តន៍មកធ្វើការ៥ទៅ៦ឆ្នាំដើម្បីជំនួសដៃជើងមន្រ្ដីពេទ្យសត្វថ្មីដែលស្ថិតក្នុងក្របខណ្ឌរដ្ន ។
ទី៤/ចៀរយកសាច់ទៅពិនិត្យចាប់ពីកន្លះគីឡូក្រាមឡើងទៅក្នុងមួយក្បាលតែមិនប្រាកដថាយកទៅពិនិត្យនោះទេរួចយកសាច់ទាំងនោះមកលក់អោយអាជីវករវិញ។
ទី៥/កៀបសង្កត់អាជីវករលើការផាកពិន័យច្រើនៗទៅលើសត្វឈឺ។
ទី៦/មិនទាន់និយាយពីការបណ្ដោយអោយយកជ្រូកឈឺមកកាប់នោះទេ។
ទី៧/បង់លុយមិនអោយបង្កាន់ដៃរាប់សិបឆ្នាំមកហើយរហូតក្លាយជាទំលាប់។
លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទទទួលបន្ទុកពេទ្យសត្វឆ្លើយយ៉ាងស្រួលថាពាក់ព័ន្ធអាជីវកររិះគន់ខាងលើលោកនិងអោយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទស្រុកចុះទៅមើលនេះសរបញ្ចាក់ថាក្នុងនាមលោកជាអ្នកទទួលបន្ទុកពេទ្យសត្វមិនដែលតាមដាន់សកម្មភាពមន្រ្ដីរបស់ខ្លួនទេមើលទៅ។
លោក គាង ផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកសោ្ទងបានអោយដឹងថាពាក់ព័ន្ធបញ្ហាប៉ុន្មានចំនុចខាងលើនេះលោកនិងហៅផ្នែកព្រមទាំងអាជីវករទាំងអស់មកប្រជុំដើម្បីសួរនាំបញ្ហានេះព្រោះបញ្ហាខ្លះលោកមិនបានដឹងនោះទេដោយសារមន្រ្ដីដែលចុះអនុវត្តន៍គេមិនសូវអោយតំលៃមកលោកគឺគេឆ្លងទៅតែផ្នែកពេទ្យសត្វជាអ្នកសំរេចដោយគេមិនបានអនុវត្តន៍តាមច្បាប់ដែលបានចែងក្នុងអនុក្រិតលេខ៣១៧និងសេចក្ដីសំរេចលេខ២៤៣៣នោះទេក្នុងន័យនេះលោកថាក្នុងការដឹកនាំរបស់លោកមិនចង់អោយមានបញ្ហារវាងអាជីវករនិងមន្រ្ដីទេតែធ្វើមិចបើគេមិនអោយសិទ្ធអំណាចមកយើងគ្រប់គ្រង!ប៉ុន្ដែនៅពេលដែលមានបញ្ហាបើចង់ទំលាក់កំហុសមកលើលោកគឺលោកមិនអាចទទួលយកបានទេបច្ចុប្បន្ននេះខ្ញុំរងចាំនៅពេលដែលគេកាត់អោយមកអោយស្រុកជាអ្នកគ្រប់គ្រងវិញពេលនោះលោកនិងរៀបចំទៅតាមច្បាប់អោយបានត្រឹមត្រូវ ។
លោកបន្ដថាប្រសិនបើរកឃើញថាពេទ្យសត្វអនុវត្តន៍ខុស លោកនិងរាយការណ៍ទៅមន្ទីរកសិកម្មខេត្តនិងការិយាល័យផលិកម្មពហុព្យាបាលដើម្បីធ្វើកិច្ចសន្យាកែតម្រូវលើកទី១ លើកទី២ហើយបើគាត់នៅមិនកែទេលោកនិងស្នើរសុំទៅអភិបាលស្រុកដើម្បីសុំប្រឈរជើងចោល ។
លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិកម្មពហុព្យាបាលខេត្តកំពង់ធំយើងពុំអាចសុំការបំភ្លឺបានទេជុំវិញការរឹះគន់ខាងលើនេះបានទេដោយសារយើងទំនាក់ទំនាក់តាមទូស័ព្ទ២ដងតែគាត់មិនលើកទូស័ព្ទ។
អាជីវករបានថ្អូញថ្អែរថាការធ្វើអាជីកម្មលក់ដូរសាច់ជ្រូក សាច់គោរបស់ពួកគាត់មិនសូវចំណេញនោះទេព្រោះពួកគាត់បង់លុយច្រើនពេកលើសេវ៉ាផ្សេងៗប៉ុន្ដែបើមិនធ្វើគឺវាដាច់ម៉ូយពាក់ព័ន្ធនិងកក្ដាទាំងនេះក៏មានមន្រ្ដីរាជការជាច្រើនបានអោយដឹងថាការអនុវត្តន៍ផ្ទុយពីគោលការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញនិងនេសាទរាលដាល់គ្រប់ស្រុក ក្រុងយូរណាស់ហើយល្មមដល់ពេលដែលលោក សុខ លូ អភិបាលខេត្តកំពង់ធំដុសក្អែលមន្រ្ដីពេទ្យសត្វម្ដងហើយ បើមិនដូច្នោះទេក្អែលកាន់តែក្រាសទៅៗវានិងអាចកេីតរមាស់ឬដំបៅមហារីកមើលមិនជា ។






