ពលរដ្នស្នើរអោយអភិបាលខេត្តជួយពិនិត្យមេីលស្ថានីយ៍ប្រេងមួយកន្លែងស្ថិតនៅលើចំណីផ្លូវនិងចំទីប្រជុំជនក្រែង​មានគ្រោះថ្នាក់ដោយ​ចៃដន្យ​

ពលរដ្នស្នើរអោយអភិបាលខេត្តជួយពិនិត្យមេីលស្ថានីយ៍ប្រេងមួយកន្លែងស្ថិតនៅលើចំណីផ្លូវនិងចំទីប្រជុំជនក្រែង​មានគ្រោះថ្នាក់ដោយ​ចៃដន្យ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ធំ:​ ស្ថានីយ៍ប្រេងឥន្ទនះមួយកន្លែងបានសាងសងយូរ​យាណាស់មកហើយនៅលើដីចំណីផ្លូវជាតិលេខ០៦ស្ថិត​នៅម្តុំផ្សារតាំងក្រសាំងឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំតែបច្ចុប្បន្នត្រូវបានគេលក់ដូរតគ្នាយ៉ាងរំភើយក្នុងតំលៃប្រហែលជាងម៉ឺនដុល្លាទោះបីរម្ចាស់ទាំងនេះបានដឹងថា​ស្ថា​នីយ៍ប្រេងនេះស្ថិតនៅលើដីចំណីផ្លូវប្រហែល១៣ម៉ែត្រពីអ័ក្សទ្រូងផ្លូវជាតិក៏ដោយក៏ការផ្ទេរលក់ដូរគ្នាបានយ៉ាង​រលូនតែអ្នកជិតខាងមិនគាំទ្រនោះទេព្រោះគេដឹងថាវាបង្កហានីភ័យយ៉ាងខ្លាំងដល់អាយុជីវិតនិងទ្រព្យសម្បត្តិពួកគេ។

ម្ចាស់ទីតាំងមានឈ្មោះ ឃឹម កុយ បានលក់អោយម្ចាស់ថ្មីឈ្មោះ លីវ ភីរម្យ ក្នុងតំលៃប្រហែលរាប់ម៉ឺនដុល្លាដែលបច្ចុប្បន្នកំពុងជួសជុលពង្រីកទំហំដំបូលបន្ថែមនិងម៉ាតជាដើម ។

Sponsor

មហាជនបានសួរថាតើអ្នកណាខ្លះមានសិទ្ធិលក់ដូរដីចំណីផ្លូវជាតិដែលជាដីសាធារណះរបស់រដ្នបើគ្មានការឃុតឃិតពី​មន្រ្ដីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមិនអាចប្រព្រឹត្តទៅរួចនោះទេបច្ចុប្បន្នគេសង្គេតឃើញថាស្ថានីយ៍ប្រេងឥន្ទនះនេះនៅកៀកនិងទីផ្សារកៀកនិងលំនៅដ្ឋានពលរដ្ននិងជាទីប្រជុំជនអាចបង្កហានីភ័យយ៉ាងខ្លាំងដល់អាយុជីវិតនិងទ្រព្យសម្បត្តិអ្នកដ៏ទៃ។

ពលរដ្នសំណូមពរអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំជួយកែសម្រួលពង្រីកផ្លូវម្តុំផ្សារតាំងក្រសាំងស្រុកសន្ទុក អោយបានធំដូចនៅក្រុងស្ទឹងសែនផងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កាហានីភ័យផ្សេងៗ។

ជុំវិញការរឹះគន់នេះលោក លីវ ភីរម្យ ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនះបានអោយដឹងថាខ្ញុំមិនបានសុំច្បាប់នោះទេព្រោះខ្ញុំគ្រាន់តែជួសជុលតែប៉ុណ្ណោះហើយខ្ញុំក៏មិនដឹងថាស្ថានីយ៍ប្រេងខ្ញុំខុសអីដែរតែលោកថាអោយសួរទៅជំនាញនោះថាលោក​មិនដឹងចុះប្រសិនបើមានហានីភ័យកើតឡើងគ្រោះថ្នាក់ដល់អាយុជីវិតឬទ្រព្យសម្បត្តិអ្នកដទៃតើអ្នកណាជាអ្នកទទួលខុសត្រូវតើមន្រ្ដីជំនាញអាជ្ញាធរមូលដ្នានឬម្ចាស់ស្ថានីយ៍ប្រេងជាអ្នកទទួកខុសត្រូវ ?។

មកដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នេះអ្នកសារព័ត៏មានយើងបានព្យាយាមទាក់ទងទៅលោក ទូច សុខា អភិបាលស្រុកសន្ទុកតាមទូស័ព្ទជាច្រើនដងតែមិនចូលមិនអាចសុំការបំភ្លឺបានទេចំណែកប្រធានមន្ទីររ៉ែនិងថាមពលនិងប្រធានមន្ទីរ សូយោដីខេត្តក៏មិនអាចសុំការបំភ្លឺបានដែរជុំវិញករណី​ស្ថានី​យ៍ខាងលើដោយគ្រាន់តែឆ្លើយតាមប្រព័ន្ធតេលេក្រាមថា ទៅប្រជុំនៅប្រទេសវៀតណាមទោះយ៉ាងណាសារព័ត៏មានយើងនិងរងចាំការឆ្លើយតបគ្រប់ម៉ោងធ្វើការ។