បទល្មេីសលួចលាក់ដឹកជញ្ចូនឈេីខុសច្បាប់នៅតែមាន​ត្រូវបាននគរបាលចរាចរសហការណ៍ជាមួយនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចឃាត់បានរថយន្តមួយគ្រឿងដែលមាន​បង្កប់ឈេីខុសច្បាប់

បទល្មេីសលួចលាក់ដឹកជញ្ចូនឈេីខុសច្បាប់នៅតែមាន​ត្រូវបាននគរបាលចរាចរសហការណ៍ជាមួយនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចឃាត់បានរថយន្តមួយគ្រឿងដែលមាន​បង្កប់ឈេីខុសច្បាប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង:​ ​នគរបាលចារចរណ៍ផ្លូវគោក​សហការ​ជាមួយ​ន​គរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់ឃាត់​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​មួយ​​គ្រឿងតែម្ចាស់​រថយន្ត​ត្រូវបាន​រត់​គេច​ខ្លួនបាត់ក្រោយពេលឆែកឆេររកឃេីញឈេីខុសច្បាប់។

ករណី​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​ខាង​លើ​នេះបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី១៦ខែ​ធ្នូ ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​ចរាចរណ៍​ផ្លូវគោក​អូ​ពងមាន់​ស្ថិត ​ក្នុង​ភូមិ​រាជា​នុ​កូ​ល​/​សង្កាត់​/​ក្រុង​/​ខេត្ត​ស្ទឹងត្រែង។

Sponsor

លោក​ វ៉ា​ សុផាន់​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបាន​ឲ្យ​ដឹង​ថារថយន្ត​ដឹក​ឈើ​ខាងលើ​ជា​ប្រភេទ​រថយន្ត​បា​ឡែ​ន​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC:9534 ​ដឹក​ឈើ​ចេញពី​ក្នុង​ខេត្ត​ស្ទឹងត្រែង​បន្លំ​ជា​រថយន្ត​ទេសចរណ៍​ហើយ​ត្រូវ​បាន​បែកការ​ក៏​ត្រូវ​បាន​កម្លាំង​ចរាចរណ៍​ផ្លូវគោក​ត្រួតពិនិត្យ​និង​សហការ​ជាមួយ​ប៉ូលិស​សេដ្ឋកិច្ច​ធ្វើការ​ឃាត់​ចាប់​តែម្ដងតែ​ម្ចាស់​បាន​ចុះ​ពី​រថយន្ត​រត់​គេច​ខ្លួន​បាត់ស្រមោលភ្លាមៗ។

លោកបន្ត​ទៀត​ថាក្រោយ​ការឃាត់​សមត្ថកិច្ច​បាន​ឆែកឆេរ​ទៅលើ​រថយន្ត​ឃើញថា​មាន​ឈើ​ប្រភេទ​ធ្នង់​(​ដុំ​)​ពេញ​គូទ​រថយន្តនិង​នៅ​កន្លែង​អង្គុយ​ជាច្រើន​ដុំ​ទៀតហើយ​ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​នាំយកមក​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​។​

គួររំលឹកថាបន្ទាប់ពី​យុទ្ធនាការ​យ៉ាង​ក្តៅគគុក​របស់​គណៈកម្មកា​រ​ជាតិ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​មកការ​ធ្វើ​ជំនួញ​ឈើ​ធំៗ​មានការ​ថយ​ចុះក៏ប៉ុន្តែ​ការ​ដឹកជញ្ជូន​ឈើ​កែច្នៃ​និង​ឈើ​ឆៅ​តិចតួច​លួចលាក់​នៅតែ​មាន​រៀងរាល់​យប់​នឹងថ្ងៃដែល​គេ​ប្រើ​រូបភាព​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុងបា​ឡែ​ន និង​រថយន្ត​ហាយ​លេន​ឌឺជា​ប្រភេទ​ទេសចរណ៍នឹងរថយន្តទំនើបៗ។

បច្ចុប្បន្ន​រថយន្ត​បា​ឡែ​ន​ដឹក​ឈើ​កំពុង​រក្សាទុក​នៅ​ការិយា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តនិង​ធ្វើ​ការរៀបចំ​ធ្វើ​កំណត់ហេតុ​ផ្ទេរ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី៕