ភ្នំពេញៈ កងកម្លាំងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វេីការបង្ក្រាបទីតាំងជល់មាន់មួយកន្លែងឃាត់ខ្លួនមនុស្ស៦នាក់កាលពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិព្រែកតាសេកសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ក្នុងការបង្រ្កាបនេះកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៦នាក់
១.ឈ្មោះ ចាន់ រិទ្ធ ភេទប្រុសអាយុ ៣១ឆ្នាំមុខរបរកសិករ ទីលំនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ
២.ឈ្មោះ គិត តាង ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរនគរបាលមានទីលំនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ
៣.ឈ្មោះ ហុក រតនា ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ
៤.ឈ្មោះ យូ សុផល្លា ភេទប្រុសអាយុ៣៧ឆ្នាំមុខរបររត់ម៉ូតូ ទីលំនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ
៥.ឈ្មោះ នៅ ចំណាប់ ភេទប្រុសអាយុ៥០ឆ្នាំមុខរបរយោធា ទីលំនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ
៦.ឈ្មោះ ធុយ សំណាង ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ទីលំនៅភូមិត្រពាំងកណ្តុលឃុំចកស្រុកអូររាំងខេត្តត្បូងឃ្មុំ។
វត្ថុតាងតាងបានដកហូតរួមមានម៉ូតូ០៨គ្រឿង,មាន់០២ក្បាល,ជញ្ជីងថ្លឹងមាន់០១,បង់រំខ្នាយចំនួន០២ដុំ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ត្រូវបានកម្លាំងកងរាជអាហត្ថខណ្ឌជ្រោយចង្វារធ្វេីការអប់រំណែនាំនិងធ្វេីកិច្ចសន្យារួចឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន។


