លេីកនេះលេងធំណាស់កឺកឺ! កងកម្លាំងនគរបាលព្រះសីនុបេីកប្រតិបត្តិ​បង្ក្រាប​ក្រុម​ជួញដូរ​អាវុធ​និង​ជន​ចាប់ជំរិត​បាន៧​នាក់​ធ្វេីអោយផ្អើលក្រុង​ព្រះសីហនុ​

លេីកនេះលេងធំណាស់កឺកឺ! កងកម្លាំងនគរបាលព្រះសីនុបេីកប្រតិបត្តិ​បង្ក្រាប​ក្រុម​ជួញដូរ​អាវុធ​និង​ជន​ចាប់ជំរិត​បាន៧​នាក់​ធ្វេីអោយផ្អើលក្រុង​ព្រះសីហនុ​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ ក្រុមចាប់ជំរិតយកប្រាក់និងជួញដូរអាវុធខុសច្បាប់នៅខេត្តព្រះសីហនុត្រូវបានកងកម្លាំងនគរបាលតាមបង្ក្រា​បបានចំនួន៧នាក់ទៀតដកហូតបានកាំភ្លើងវែងខ្លី៥ដើមនិងគ្រាប់ជាង២០០គ្រាប់។

ក្នុងប្រតិបត្តិការ​ការ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី​១៧ ខែ​ធ្នូឆ្នាំ​២០១៩ស្ថិតនៅ​ភូមិ២សង្កាត់លេខ១​ខេត្តក្រុងព្រះសីហនុ​ក្រោមការឡោមព័ទ្ធ​ជាច្រើន​ម៉ោង​កន្លងមក​។

Sponsor

ប្រតិបត្តិការ​នេះ​បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណៈ​បញ្ជាការឯកភាពខេត្តនិងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បើតាមលោកឧត្តមសេនីយ៍ស្នងការថ្លែងប្រាប់សារព័ត៌មានថាប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣និង១៤ខែធ្នូដោយកម្លាំងជំនាញតាមចាប់ជនសង្ស័យនៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផងបានជាបន្តបន្ទាប់សរុបចំនួន៧នាក់ បន្ថែមទៀត(ជនជាតិខ្មែរ៤នាក់ជនជាតិចិន៣នាក់ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាងកាំភ្លើង៥ដើម(កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម)និងគ្រាប់រំសេវមួយចំនួនទៀត។

សមត្ថកិច្ច​បានអោយដឹងថាវត្ថុតាងចាប់យកបានរួមមាន​កាំភ្លើងវែងAK47 ១ដើម,កាំភ្លើងខ្លី៤ដើម(ម៉ាកGLOCK17 ១ដើមពណ៌ខ្មៅ,ម៉ាកGLOCK19 ១ដើមពណ៌ខ្មៅ,ម៉ាក GLOCK19 KILLER ១ដើមពណ៌ខ្មៅនិងម៉ាកK59១ដើម ពណ៌ខ្មៅ,បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់,បង់កាំភ្លើងប្រភេទ៣០គ្រាប់ចំនួន២បង់(ថ្មីមិនទាន់ហែកប្រើ),គ្រាប់កាំភ្លើង១៨១គ្រាប់(គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់,គ្រាប់ប្រភេទK59ចំនួន៥គ្រាប់),រឺស័របង់កាំភ្លើងចំនួន២(ថ្មីមិនទាន់ហែកប្រើ),តួកាំភ្លើងម៉ាក GLOCK ចំនួន១និងគ្រឿងបន្លាស់កាំភ្លើងមួយចំនួន(សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាកGLOCK ធម្មតាទៅជាអូតូរ៉ាស់ហ្វាល់)និងម៉ាស៉ីនស្វាន១គ្រឿងនិងគ្រឿងបន្លាស់១ប្រអប់។

សូមរំលឹកថាកាលពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩កន្លងទៅកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវ​បង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធករណីចាប់ឃុំឃាងបង្ខាំងមនុស្សខុស​ច្បាប់ហេីយបានផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋនិងនាំចូលអាវុធដោយគ្មានការអនុញ្ញាតិនៅចំណុចផ្ទះសំណាក់(ស៊ែងឆីង)ស្ថិតនៅភូមិ២សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំងដកហូតបានកាំភ្លើងខ្លីចំនួន២ដើម,កាំភ្លើងវែង១ដើម(M16) គ្រាប់កាំភ្លើងនិងគ្រឿងញៀនមួយចំនួនធំ។

ក្រោយពីបានឃាត់ខ្លួនរួចជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕