កណ្តាល: ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពប្រេីប្រាស់កាំភ្លេីងខ្លីមកភ្ជង់ប្លន់យកម៉ូតូពីនារីវ័យក្មេងម្នាក់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាពហេតុការភ្ញាក់ផ្អើលនេះកេីតឡេីងកាលវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ស្ថិតនៅទីតាំងខ្លោងទ្វារវត្តឈូងលៀបផ្នែកខាងត្បូងក្នុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថាជនរងគ្រោះឈ្មោះឆូវឌ្ឍនាអាយុ១៦ឆ្នាំជាចៅស្រីរបស់លោកឈឿងឆូចៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០២០។
ជុំវិញបញ្ហានេះលោកវរសេនីយ៍យីវណ្ណដាអធិកានគរបាលក្រុងតាខ្មៅថ្លែងប្រាប់ថាករណីនេះបើតាមសេចក្តីរាយការណ៍បឋមពីលោកមេប៉ុស្តិ៍រកាខ្ពស់គឺកាច់កម៉ូតូ។
យោងតាមព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់មាត់អះអាងថាករណីនេះជាអំពើភ្ជង់ប្លន់ម៉ូតូ១០០% មិនមែនជាករណីកាច់កម៉ូតូដូចការអះអាងរបស់លោកមេប៉ុស្តិ៍ទេព្រោះជនល្មើសមានកាំភ្លើងហើយបានភ្ជង់ប្លន់នៅខ្លោងទ្វារវត្តខណៈជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងដែលមិត្តភក្តិ២នាក់ផ្សេងទៀតជិះម៉ូតូមួយគ្រឿងផ្សេង។
ក្រោយពីកេីតហេតុរួចជនរងគ្រោះបានត្រឹមតែជិះម៉ូតូទៅដាក់ពាក្យបណ្តឹងដេីម្បីអោយសមត្តកិច្ចតាមស្វែងរកជនសង្ស័យតែប៉ុណ្ណោះ។


