ផ្អេីលហេីយតាមពិតបុរស់ដែលត្រូវគេចោទថាបានលួចថត​រូបស្រីនៅក្នុងបន្ទប់ទឹកនៅការ៉ាស់ស្ថានីប្រេងPTTហេីយ​វាយឡេីងបែកមុខមាត់រួចចងស្លាបសេកដូចសត្វជាគ្រូ​បង្រៀននចេញអនុក្រឹត្យចុះហត្ថលេ​ខា​ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ផ្អេីលហេីយតាមពិតបុរស់ដែលត្រូវគេចោទថាបានលួចថត​រូបស្រីនៅក្នុងបន្ទប់ទឹកនៅការ៉ាស់ស្ថានីប្រេងPTTហេីយ​វាយឡេីងបែកមុខមាត់រួចចងស្លាបសេកដូចសត្វជាគ្រូ​បង្រៀននចេញអនុក្រឹត្យចុះហត្ថលេ​ខា​ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ បុរសម្នាក់ត្រូវបានគេវៃឡេីងទ្រោមខ្លួនបែកមុខមានស្នាមឈាម​ពេញខ្លួននិងចាប់ប្រគល់ឲ្យសមត្ថកិច្ចដោយត្រូវ​បានគេចោទប្រកាន់ថាបានលួចចូលក្នុងបន្ទប់ទឹកស្រីៗដើម្បីធ្វេីសកម្មភាពលួចថតនិងមើលនារីៗក្នុងបន្ទប់ទឹកបង្ករអោយ​មាន​ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងត្រង់ចំណុច​ហ្ការា​ស់​សាំង PTT ជិតវង្វង់មូលស្រីបីគួរស្រូវខណ្ឌដង្កោផ្លូវជាតិ​លេខ២ រាជធានីភ្នំពេញ​។

ដោយឡែកនៅថ្ងៃនេះបុរសខាងលើដែលមានគណនេយ្យ​ហ្វេសបុកឈ្មោះថា Em Sereyrath MA បានបកស្រាយយ៉ាងដូច្នេះថា៖

Sponsor

សូមរលឹកកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩វេលាម៉ោងប្រហែលជា៨យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះនៅខេត្ត(តាកែវ)លុះមកដល់ចំណុចគួរស្រូវខ្ញុំបានចូលការ៉ាសសាំងPTTបំណងចាក់សាំងតែខ្ញុំបានចូលបន្ទប់ទឹក​សិន​ប៉ុន្តែដោយភ្លេចមើលខ្ញុំក៍ចូលបន្ទប់ទឹកនារីពេលចូលទៅដល់ទើបបានដឹងហើយក៍រៀបដើរចេញមកវិញ ស្រាប់​តែ​មានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។

ខ្ញុំមិនបានតបតទេគ្រាន់តែដើរចេញស្រាប់តែពួកគេរត់មក​វាយខ្ញុំតែម្តងខ្ញុំខំរត់ឡើងឡានដែរតែរត់មិនទាន់ ។

(សូមបញ្ជាក់ថាខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី១៦ធ្នូដែរ) ។

បក្សពួកអ្នកដែលវាយខ្ញុំគឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់មិនមែនអ្នកជិតខាងទេថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចងហើយវាយយ៉ាងដំណំ ។

ថៅកែរូបនោះបានសំឡុតសួរខ្ញុំថាតើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេហើយក៍គ្មានអ្នកណាជួលដែរ ។

ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួលគាត់ឲ្យរួចខ្លួនតែបើ​មិនឆ្លើយទេនឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។

តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេទីបំផុត ប៉ូលីសបានមកដល់ ។

សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។

ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយតែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:ជនស្តាប់តែម្ខាងៗ ។

ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ ១.បើខ្ញុំខុសដូចការចោទនេះគួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីសព្រោះប្រទេសមានច្បាប់ ។
២.ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ)ជាបទល្មើស​ព្រហ្មទណ្ឌ ។
ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិ​បាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
៣.ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យចុះហត្ថលេ​ខា​ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេចស្មើនឹងបំពានសម្តេច។
៤.ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំគឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។
៥.ខ្ញុំបានប្រាប់ថាខ្ញុំជាគ្រូបង្រៀនទេមានរឿងអីនិយាយគ្នាបានតែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀនលោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ។
សូមបងប្អូនគិតពិចារណាតាមការគួរ ។