ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយបុរសម្នាក់ដែលទេីបតែចេញពីកម្មវិធីខួបកំណេីតមិត្តភក្តិហេីយបានត្រលប់ទៅផ្ទះវិញក៏ត្រូវរថយន្តធុនធំដឹកដែកមួយគ្រឿងបានបុកម៉ូតូជនរងគ្រោះចំពីមុខបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗបង្ករអោយមានកាភ្ញាក់ផ្អេីលឡេីងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃសក្នុងភូមិព្រៃសខាងកេីតសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីគ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វណ្ណឌី ហុង អាយុ៣២ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិបាកាសង្កាត់ព្រៃសខណ្
ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកClick ពណ៍សពាក់ស្លាកលេខភ្នំពេញ 1FS-4130ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតទេីបតែចេញពីខួបកំណេីតមិត្តភក្តិនៅក្នុងភូមិព្រៃសសង្កាត់ព្រៃសខណ្ឌដង្កោលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំដឹកដែកមួយគ្រឿងក្បាលពណ៍សពាក់ស្លាកលេខភ្នំពេញ3E-8884ធ្វេីដំណេីរបញ្ច្រាសទិសគ្នាបុកចំពីមុខពេញទំហឹងតែម្ដងបណ្ដាលឲ្យបុរសម្ចាស់ម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលដោយទុកព្រូរថយន្តម្នាក់ចោលក្នុងកាប៊ីនរថយន្តដែរកំពុងតែដេកលង់លក់ស្កប់ស្កល់ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃស ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕


