កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបំបែកក្រុមអ្នកជួញដូរជនជាតិ នីហ្សេរីយ៉ា១នាក់រួមជាមួយគ្រឿងញៀនគ្រប់ប្រភេទសរុប​៣គីឡូក្រាម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបំបែកក្រុមអ្នកជួញដូរជនជាតិ នីហ្សេរីយ៉ា១នាក់រួមជាមួយគ្រឿងញៀនគ្រប់ប្រភេទសរុប​៣គីឡូក្រាម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ បុរសស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា០១នាក់ឈ្មោះ FRANK UBALEភេទប្រុសអាយុ៥០ឆ្នាំរួមនិងគ្រឿង​ញៀន​ជា​ច្រើនប្រភេទមានថ្នាំក្រវីគ្រាប់ក្រាមមពណ៍ស​ម្សៅពណ៍​សសរុប៣គីឡូក្រាមត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពី​វេលាម៉ោង១៨និង​ង៥០​នាទីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នៅចំ​ណុចលើផ្លូវបេតុងលេខ​១៩​និងបន្ទប់ជួលលេខ០៩ជាន់ទី១ភូមិត្រពាំងថ្លឹង៤សង្កាត់ចោ​ម​ចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថាដោយអនុវត្តតាមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​មេប​ញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអាវុធហត្ថរាជធានី​ភ្នំ​ពេញតែងអនុវត្តជាប្រចាំលើការងារបង្កាបង្ក្រាបនិងសង្គ្រោះដោយឈរលើទិសស្លោកណែនាំរបស់លោកនាយឧត្តមសេនីយ៍គឺ៖
ចំពោះប្រទេសជាតិត្រូវតែការពារចំពោះរាស្ត្រប្រជាត្រូវតែបម្រើច្បាប់ត្រូវតែគោរពនិងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់។

Sponsor

ជាក់ស្តែងចំពោះបេសកកម្ម បង្ក្រាបគ្រឿងញៀនដែលជួញដូរដោយជនជាតិនីហ្សេរីយ៉ាខាងលើត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី​ សហការជាមួយកម្លាំងជំនាញនៃការិយាល័យ​ស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានី​ភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព ធ្វើ​ការយកចិត្តដាក់ស្រាវជ្រាវអស់ជាង៣ខែ​រហូតឈានដល់ធ្វើការបង្ក្រាបបានសម្រេច។

ក្រោយពេលឃាត់ខ្លួនបានយកមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យខាងលើបានសារភាពថា គ្រឿងញៀនទាំងអស់ជារបស់រូបគេពិតប្រាកដមែនទុក​សម្រាប់ជួញដូរចែកចាយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយរូបគេក៏មានបក្សពួកជាជនជាតិនីហ្សេរីយ៉ា០២នាក់​ផ្សេងទៀតដែលរកស៊ីជួញដូរគ្រឿងញៀនជាមួយគ្នាបានរត់គេចខ្លួនកំពុងត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិ​យាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងបន្តធ្វើការសួរចម្លើយនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕