តារាចម្រៀង​នៅផលិតកម្មសាន់ដេល្បីឈ្មោះ​ នាយចឺម ប្រេី​ប្រពន្ធ័ messenger ឆាតលួចទាក់ទងស្រីស្នេហ៍គេត្រូវបានសង្សារគេទាន់វាយរងរបួសយ៉ាងធ្ងន់ធ្ងរ

តារាចម្រៀង​នៅផលិតកម្មសាន់ដេល្បីឈ្មោះ​ នាយចឺម ប្រេី​ប្រពន្ធ័ messenger ឆាតលួចទាក់ទងស្រីស្នេហ៍គេត្រូវបានសង្សារគេទាន់វាយរងរបួសយ៉ាងធ្ងន់ធ្ងរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ប៉ៃលិន: ​តារាចម្រៀងវ័យក្មេងដ៏​ល្បីឈ្មោះម្នាក់នៅផលិតកម្មសាន់ដេបានឆាតទាក់ទងស្រីស្នេហ៍គេត្រូវបានគេដេញវាយ​ជាច្រើនដំបងរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបក្សពួកនាំមកមន្ទីរពេទ្យដេរអស់ជាច្រើនថ្នេរហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩នៅចំណុចបុរីម្កុដពេជ្រស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

សមត្ថកិច្ចបានអោយដឹងថាជ​នរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺមភេទប្រុស អាយុ២២ឆ្នាំមុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេរស់នៅភូមិត្រាចកោះឃុំមហាឬស្សីស្រុកគងពីសី​ខេត្តកំពង់ស្ពឺ។

Sponsor

ចំណែកជនបង្ករឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនរស់នៅភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ សាលាក្រៅខេត្តប៉ៃលិន។

ប្រភពពី​កន្លែងកើត​ហេ​តុកា​រណ៍បានឲ្យដឹងថា​ជនរងគ្រោះនាយចឺមបានឆាតមករកស្រីគេជាច្រើនផងនៅពេលនោះចំពេលប្រុសស្នេហ៍គេកាន់ទូរស័ព្ទក៏​បាន​ឆាតហៅមកដោយក្តៅក្រហាយពោរ​ពេញ​ដោយកំហឹ​ងមិនបានប៉ុន្មាននាទីផងនាយចឺមក៏​បានម​កដល់ល្មមជនសង្ស័យទាញយកកំណាត់ឈើប្រវែងប្រហែល០,១ម៉ែត្រមកវាយបណ្តាលអោយមាន​រងរបួសត្រង់កំភួនដៃទាំងសងខាងនិ​ងបែ​កក្បាលចំនួន៥ថ្នេ​ ធ្ងន់ធ្ងរ​ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿង​(ខូចទាំងស្រុង)។

ប្រភពបន្តថាមូល​ហេតុជនសង្ស័យប្រចណ្ឌ​ព្រោជនរងគ្រោះ​បានឆាតទៅរកសង្សារបស់ខ្លួន។
​​​​​​​
​ក្រោយពីចរចារគ្នាមិនត្រូវព្រោះនាយចើមទា​មទាសំណង​​​​​​​​​​​​​​​​​​​​​​​​​​​ជម្ងឺចិត្ត​​​​​ចំនួន៣ម៉ឺនដុល្លារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកភាគីបង្កព្រមបង់១ម៉ឺនដុល្លារ​ កា​រសម្របសម្រួលអស់ពេល៣​ទៅ៤ម៉ោងមិនត្រូវគ្នាទើប​សមត្ថកិច្ចឃាត់ខ្លួនជនបង្កនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាង​សំណុំ​រឿងបញ្ជូនបន្តទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕