កណ្ដាល: ស្ត្រីសង្ស័យម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមច្បាប់ករណីហិង្សាដោយចេតនាកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៩ស្ថិតក្នុងភូមិដេីមមៀន១ សង្កាត់ដេីមមៀនក្រុងតាខ្មៅខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះឈ្មោះ កឺ គីម៉េង ភេទប្រុសអាយុ៤៩ឆ្នាំមុខរបរជាមន្ត្រីកងរាជអាវុធហត្ថ ។
ចំណែកស្រ្តីដែលជាអ្នកបង្ករឈ្មោះ ប្រាក់ ណារី ភេទស្រី អាយុ៤៣ឆ្នាំមុខរបរលក់ដូរ ។
ជនរងគ្រោះនិងស្ត្រីសង្ស័យមានទីលំនៅភូមិដេីមមៀន១ សង្កាត់ដេីមមៀនក្រុងតាខ្មៅខេត្តកណ្តាល ។
ប្រភពដដែលបន្តថានៅថ្ងៃកើតហេតុជនរងគ្រោះដែលត្រូវជាប្អូនថ្លៃនិងគ្នានៅផ្ទះជាប់គ្នាបានយកស្លាកយីហោផ្ទះសំណាក់(មានមាន)មកដាក់នៅមុខផ្ទះជាប់និងព្រំដីគ្នាភ្លាមនោះស្រាប់ស្ត្រីដៃដល់ដែលត្រូវជាបងថ្លៃបានស្តីបន្ទោសអោយប្អូនថ្លៃថាដាក់បាំងកន្លែងខ្លួនរកស៊ីលក់ដូរមិនកេីតទេីបកេីតជាជម្លោះទាស់ពាក្យសំដីរហូតដល់មានការវាយប្រតាយប្រតប់គ្នាទៅវិញទៅមកឈានដល់ធ្វើឲ្យស្ត្រីសង្ស័យយកកែវដែលកាន់ជាប់ដៃស្រាប់ វាយចំក្បាលជនរងគ្រោះបណ្តាលអោយរយះពីរកន្លែងនិងរលាត់កែងដៃខាងស្តាំរីឯជនសង្ស័យមានរបួសរលាត់កែងដៃ និងជង្គង់ខាងឆ្វេងផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើងមកសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុរួចអន្តរាគមន៍ធ្វេីការឃាត់ខ្លួនស្ត្រីសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍ដេីមមៀនកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


