តេីសមត្ថកិច្ចហ៊ានបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់បៀរអា​ប៉ោងដ៏ធំមួយ​កន្លែងនៅខាងក្រោយភ្នំប្រុសភ្នំស្រីដែរឬទេ? ដែលកំពុងតែទទួលភ្ញៀវចូលលេងយ៉ាងកុះករ

តេីសមត្ថកិច្ចហ៊ានបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់បៀរអា​ប៉ោងដ៏ធំមួយ​កន្លែងនៅខាងក្រោយភ្នំប្រុសភ្នំស្រីដែរឬទេ? ដែលកំពុងតែទទួលភ្ញៀវចូលលេងយ៉ាងកុះករ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ចាម:​ ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំដែលមានអតិថជន​ចូលលេងយ៉ាងច្រើនកុះកហេីយទីតាំងនេះស្ថិតនៅខាង​ក្រោយភ្នំប្រុសភ្នំស្រីក្នុងភូមិថ្មីឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមបាននិងកំពុងបើករងចាំទទួលអ្នកនិយមល្បែងភ្នាល់ដ៏ពេញនិយមមួយនេះ។

មហាជនក៏ដូចជាពលរដ្ឋនៅក្នុងមូលដ្ឋានទីតាំងសង្វៀនបញ្ជល់មាន់នេះបាននាំគ្នារិះគន់ថាដោយសារសមត្ថកិច្ចអសមត្ថភាពឬចាញ់បារមីបនល្បែងសុីសងខុសច្បាប់នេះទើបទីតាំងសង្វៀនបញ្ជល់មាន់បង្កប់អាប៉ោងបៀរបានបើក​ដំណើរការលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃថែមទាំងមានសំឡេងហ៊ោកញ្ជ្រៀវយ៉ាងកងរំពងផ្អើលអស់អ្នកស្រុកជិត​ខាងប៉ុន្តែបែរជាមិនរំខានដល់សមត្ថកិច្ចជុំនាញខេត្តកំពង់ចាមនោះទេ។

Sponsor

ប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់សង្វៀនខាងលើមានឈ្មោះរ័ត្ននិងឈ្មោះផល្លាបានសហការគ្នាដាក់ដើមទន់រកសុីបើក​សង្វៀនបញ្ជល់មាន់ជាច្រើនឆ្នាំមកហើយដុះស្លែល្បីល្បាញពេញខេត្តកំពង់ចាមសុីសងចាញ់ឈ្នះក្នុងលក្ខណៈទ្រង់​ទ្រាយធំខ្ទង់ពាន់ៗដុល្លារក្នុង១គូរៗព្រមទាំងមានបង្កប់ល្បែងអាប៉ោងបៀរនៅទីនោះថែមទៀត៕