ក្រុមសមត្ថកិច្ចនគរបាលខណ្ខសែនសុខឆ្មក់បង្ក្រាបទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងឃាត់ខ្លួនមនុស្សម្នាក់និងមាន់ហេីយសម្ភារៈមួយចំនួន

ក្រុមសមត្ថកិច្ចនគរបាលខណ្ខសែនសុខឆ្មក់បង្ក្រាបទីតាំងជល់មាន់និងអាប៉ោងមួយកន្លែងឃាត់ខ្លួនមនុស្សម្នាក់និងមាន់ហេីយសម្ភារៈមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈទីតាំងកន្លែងលួចលាក់បេីកលេងល្បែងជល់មាន់​និងអាប៉ោង​ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ​ឆ្មក់បង្ក្រាប​ ឃាត់ខ្លួនមនុស្សម្នាក់នឹងសម្ភារៈមួយចំនួនចំណែកអ្នកផ្សេងទៀតរត់បាតជើងសព្រាត។

ករណីសមត្ថកិច្ចចុះបង្ក្រាបនេះធ្វើឡើងកាលពី​ម៉ោង​០១​និង​២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​នៅ​ត្រង់ចំណុចដីឡូត៍​មួយកន្លែងក្បែផ្លូវលេខ​១០០៥​ស្ថិតក្នុងភូមិភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញថ្មី​ខណ្ឌ​សែនសុខ​រាជ​ធានីភ្នំពេញ​ ។

Sponsor

សមត្ថកិច្ចបានអោយដឹងថា​បន្ទាប់ពីទទួល​ព័ត៌មានរាយការ​ណ៍ពីប្រជាពលរដ្ឋថា​ទីតាំង​ខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង​ភ្លាមៗកម្លាំងនគរបាល​បានឆ្មក់មក​ដល់​តែ​ក្រុមអ្នកញៀនល្បែងទាំងនោះបាន​ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣​គ្រឿង​ធុងទឹកកកមួយមាន់​ជល់ប្រហែល៣​ក្បល​ចាន់អា​ប៉ោងមួយនិងសម្ភារៈពាក់ពន្ធ័មួយចំនួន​ទៀត​ ។

ក្រោយការបង្ក្រាបបុរសដែលឃាត់ខ្លួនរួម​ទាំងវត្ថតាង​ត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅ​ធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសំណុំរឿងចាត់​ការបន្តតាមនីតិវិធី៕