សៀមរាប: ប្រជាពលរដ្ឋបានរាយការណ៍អោយដឹងថានៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នេះមានករណីបាក់ថ្មភ្នំជាច្រើនដុំបានបាក់សង្កត់មកលើរថយន្តកងវិស្វកម្មរបស់ឧកញ៉ាសៀងណាំដែលកំពុងតែយកគ្រឿងចក្រជីកបុកបំផ្លាញភ្នំយកថ្មស្ថិតនៅភ្នំទ្រង់បាតក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប។
ហេតុការណ៍នេះគេមិនត្រូវបានដឹងថាតៃកុងរថយន្តនោះស្លាប់ឬរស់យ៉ាងណានោះទេខណ:ដែលកម្លាំងខាងកងវិស្វកម្មរបស់ឧកញ៉ា សៀង ណាំ បានយកតង់មកគ្របជិតទៅលើកាប៊ីនរថយន្តដែលកំពិតខ្ទេចមិនអោយឃើញនោះឡើយ។
ករណីនេះអ្នកព័ត៌មានត្រូវបានគេរារាំងមិនអោយថតយកទិដ្ឋភាពបាននោះទេ។
ប្រជាពលរដ្ឋបានលើកឡើងថាជឿឬក៏មិនជឿនោះដែលពួកគេសង្ស័យអ្នកតាភ្នំទ្រង់បាតទំនងជាខឹងសម្បារសម្តែងរិទ្ធ មិនចង់អោយមានការបំផ្លាញសម្បត្តិធម្មជាតិបន្តទៀតនោះ ទើបសម្តែងរិទ្ធអោយបាក់ថ្មជាច្រើនផ្ទាំងមកលើរថយន្តដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនអស់ថ្មភ្នំពួកគាត់មានជំនឿថានេះពិតជាកម្មពារហើយទើបបណ្តាលទៅជាយ៉ាងហ្នឹង។
មហាជនបានលើកឡើងថាភ្នំទ្រង់បាតជាសម្បត្តិធម្មជាតិ ដែលត្រូវតែគួរបានអភិរក្សប៉ុន្តែបច្ចុប្បន្នកំពុងរងនូវការបំផ្លេចបំផ្លាញដោយមានសុទ្ធតែគ្រឿងចក្រធំៗបុកគាស់ក៏កាយនិងវាយបំផ្លាញទ្រង់ទ្រាយដើមស្ទើរទាំងស្រុងខណៈអាជ្ញាធរមិនបានយកចិត្តទុកដាក់ក្នុងការថែរក្សាភ្នំទ្រង់បាតនេះ ។
ពាក់ព័ន្ធទៅនឹងមតិរិះគន់ខាងលើខាងសារព័ត៌មានមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាពីលោកឧកញ៉ា សៀង ណាំ នៅសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នេះ ៕


