ស្វាយរៀង: អធិការងម្នាក់ចូលផឹកសុីក្នុងហាមួកន្លែងទំនងជាខឹងរឿងអ្វីមួយមិនពេញចិត្តបានដកកាំងភ្លេីងបាញ់ប្រហារមួយគ្រាប់ទៅលើមេឃនិងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាងបណ្តាលអោយរងរបួសឆ្ងន់ហេតុការណ៍ភ្ញាក់ផ្អេីនេះកេីតឡេីងកាលពីវេលាម៉ោង៦និង៥០នាទីថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៩នេះក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
ជនរងគ្រោះដែលត្រូវបានបាញ់ប្រហារពីអធិការរងបាវិតឈ្មោះ សឿន អាណេ អាយុជិត៤០ឆ្នាំចំក្បាលបណ្តាលអោយរងរបួសធ្ងន់នៅក្នុងភោជនីយដ្ឋាន(តន្ត្រីសំណាងអាណេ)ហេីយបានបញ្ជូនទៅកាន់មន្ទើរពេទ្យវៀតណាមភ្លាមៗ
ដោយជនសង្ស័យត្រូវបានគេស្គាល់ថាត្រូវជាកូនលោក កែវ គង់ អធិការនគរបាលក្រុងបាវិតដោយមានតួនាទីជាមន្ត្រីនគរបាលទទួលផែនគ្រឿងញៀនឈ្មោះ កែវ ចិត្រា បានបាញ់ទៅលើស្ត្រីជាម្ចាស់ហាងខាងលើបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមដោយជនរងគ្រោះមិនសង្ឃឹមថារស់រានមានជីវិតនោះឡើយ។
បេីតាមសេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថាក្រោយពីជនសង្ស័យឈ្មោះ កែវ ចិត្រា បានផឹកស៊ីស្រវឹងហើយបង្កើតមានភ្លើងប្រចណ្ឌទៅលើសជនរងគ្រោះខាងលើ សង្ស័យជាស្រីកំណាន់ចិត្តដល់ថ្នាក់ហ៊ានយកកាំភ្លើងបាញ់ប្រហារយ៉ាងព្រៃផ្សៃតែម្ដង។
ជនសង្ស័យក្រោយបាញ់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ដោយមិនសង្ឃឹមថារស់នោះធ្វើសកម្មភាពរួចបានគេចខ្លួនរហូតដល់ម៉ោងប្រមាណ១០យប់ថ្ងៃទី២០ខែឆ្នូ ឆ្នាំ២០១៩ដដែលទើបបានចូលខ្លួនសារភាពទទួលកំហុសដែលខ្លួនបានប្រព្រឹត្តផងដែរ។



