ស្រ្តី​ជាម្ចាស់ហាង​តន្រ្តី​សំណាង​អាណេដែលរងកាបាញ់ប្រ​ហារពីអធិការង​ កែវ​ ចិត្រា​ ទទួលផែនគ្រឿងញៀនពេល​នេះបានបាត់បង់ជីវិតហេីយ

ស្រ្តី​ជាម្ចាស់ហាង​តន្រ្តី​សំណាង​អាណេដែលរងកាបាញ់ប្រ​ហារពីអធិការង​ កែវ​ ចិត្រា​ ទទួលផែនគ្រឿងញៀនពេល​នេះបានបាត់បង់ជីវិតហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយរៀង​:​ ហេតុការណ៍ផ្ទុះអាវុធនៅក្នុងហាងមួយកន្លងកាលពី​ថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​វេលា​ម៉ោង​៧យប់​មានករណី​​ជន​ស​ង្ស័យ​ម្នាក់​បាន​បា​ញ់ចំនួន២គ្រាប់​ដោយ​មួយគ្រាប់បា​ញ់ឡើងលើនិងមួយគ្រាប់ទៀតបា​ញ់ចំស្ត្រីជា​ម្ចាស់ហាង​ដែលហេតុ​ការណ៍​នេះ​បាន​ប ង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ចំនុចភោជនីយដ្ឋាន(តន្ត្រីសំណាងអាណេ)​ស្ថិត​ក្នុង​ក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

បេីតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា​ជនស​ង្ស័យ​រូប​នេះ​មានឈ្មោះ​ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិតទទួលផែនគ្រឿងញៀន​និងត្រូវជាកូនរបស់លោក កែវ គង់​ អធិការនគរបាលក្រុងបាវិតត្រូវបានសមត្ថកិច្ចឃា​ត់ខ្លួនបានហើយនៅស្នងការខេត្តស្វាយរៀង។

Sponsor

សូម​ជម្រាប​ថា​បន្ទាប់​ពី​ជន​ស​ង្ស័យ​បានបា​ញ់​ទៅ​លេី​ស្រ្តី​រង​ គ្រោះ​រួចមកក៏បានចូលទៅសារភាពនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ចំណែកស្ត្រីរង​គ្រោះមានឈ្មោះ សឿន ដាណេ មាន​អាយុ​ ៣៨ឆ្នាំរស់នៅភូមិក្រាំងអាត់ឃុំកំពង់សីលាស្រុកកំពង់សីលា ខេត្តព្រះសីហនុមករកសុីបើកហាងនៅក្រុងបាវិត។​

ក្រោយ​កេីត​ហេតុ​​ស្ត្រី​រងគ្រោះ​ជា​ម្ចាស់​ហាង​ខាង​លើ​នេះ​ បន្ទាប់​ពី​ជន​ស​ង្ស័យ​បា​នបា​ញ់តម្រង់ក្បា​លស្ត្រីរង​គ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ក៏ត្រូវបានក្រុម​គ្រួសារ​សាច់ញាតិ និងភ្ញៀវជួយលើកជនរង​គ្រោះយកទៅសង្គ្រោះ​ បន្ទាន់នៅប្រទេសវៀតណាម​តែដោយសារ​ស្ថានភាព​ធ្ងន់​ធ្ងរ​ពេក​ នៅវេលាថ្ងៃត្រង់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩នេះ​បានស្លាប់បាត់ បង់ជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម​នៅពេលនេះសព កំពុងត្រូវបានសាច់ញាតិបញ្ជូនត្រឡប់មកស្រុកកំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ចំណែកឯជនដៃដល់ជាអធិការរងទទួលផែនគ្រឿងញៀនត្រូវបានឃាត់ខ្លួននៅស្នងកាដ្ឋានខេត្តស្វាយធ្វេីកាសាកសួរចំលេីយ។