រតនគិរី: ជនសង្ស័យប្រុសស្រី៣នាក់មកពីភ្នំពេញមកធ្វេីសកម្មភាពលួចលុយដល់ខេត្តរតនគិរីលួចបានសម្រេចតែធ្វើដំណើររត់មិនទាន់ត្រូវសមត្ថកិច្ចតាមចាប់បានមកវិញនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩វេលាម៉ោង៨និង៥៥នាទីស្ថិតនៅចំណុចផ្សារបរកែវក្នុងភូមិ១ឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៣នាក់
១-ឈ្មោះឡុក សាម៉ុន ភេទស្រីអាយុ៤០ឆ្នាំជនជាតិខ្មែរ
២-ឈ្មោះ ឡុក ហ៊ីង ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ ជាបងប្អូនបង្កើតរស់នៅភូមិព្រែកតាគង់ឃុំចក្រអង្រែលើ ខណ្ឌ័មានជ័យខេត្តកណ្តាល
៣-ឈ្មោះ ជុំ នីន ភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួុលខ័ណ្ឌសែនសុខរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកទាំង៣នាក់បានចូលមកបន្លំលួចយកកាបូបលុយខណៈពេលជនរងគ្រោះឈ្មោះ ឈន ដាវី ភេទស្រី អាយុ៥៨ឆ្នាំជនជាតិខ្មែរលក់ខោអាវជជុះត្រូវជនសង្ស័យទាំង៣នាក់ចូលបន្លំលួចយកកាបូបលុយអស់ចំនួន១០៧០$ដែលគាត់បានដាក់ក្នុងកាបូប។
ក្រោយកើតហេតុជនរងគ្រោះបានមកប្ដឹងសមត្ថកិច្ចភ្លាមៗនោះកម្លាំងក៏បានចុះធ្វើការស្រាវជ្រាវនឹងតាមចាប់ជនសង្ស័យបានទាំងបីនាក់នៅចំណុចបឹងយក្ខឡោមស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរីហើយបានធ្វើការស្ទាបឆែកឆេក៏បានរកឃើញលុយដុល្លាចំនួន១០៧០$ដែលជារបស់ជនរងគ្រោះបានបាត់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីបំពេញបែបបទបញ្ជូនទៅតុលាការតាមនិតិវិធី៕



