នគរបាលសេដ្ឋកិច្ច​ខេត្ត​សៀមរាប​ដេញចាប់រថយន្តដឹកឈើ​២​គ្រឿង​ប្រគល់​ឲ្យ​ផ្នែងរដ្ឋាលព្រៃឈេីបន្ទាយស្រីយកទៅ​រក្សារទុក

នគរបាលសេដ្ឋកិច្ច​ខេត្ត​សៀមរាប​ដេញចាប់រថយន្តដឹកឈើ​២​គ្រឿង​ប្រគល់​ឲ្យ​ផ្នែងរដ្ឋាលព្រៃឈេីបន្ទាយស្រីយកទៅ​រក្សារទុក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប:​ កម្លាំង​នគរបាល​ការិយាល័យសេដ្ឋកិច្ច​ខេត្ត​បាន​ធ្វើការ​ចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​ចំនួន​២​គ្រឿងខណៈ​គេ​ដឹង​ថាដឹក​ចេញពី​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេត្តសៀមរាប​ឆ្ពោះទៅ​កាន់​ខេត្តបន្ទាយមានជ័យនិង​មួយ​គ្រឿង​ទៀត​យក​មក​ចែក​ចាយ​ក្នុង​ទីរួមខេត្ត​សៀមរាប ។

ក្នុងប្រតិបត្តិការ​នេះ​ធ្វើ​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី​២២ខែធ្នូ​នេះដែល​ក្នុង​នោះ​រថយន្ត​សាំ​យ៉ុ​ង​ឃាត់​បាន​នៅ​ជិត​សាលា​ប៉ូ​ដឺ​ប្រូ​ល ក្នុងភូមិ​កសិកម្មសង្កាត់​ស្រ​ង៉ែក្រុង​សៀមរាបនិង​មួយ​គ្រឿង​ទៀត​នៅ​ចំណុច​ភូមិព្រះ​ដាក់ឃុំ​ព្រះ​ដាក់ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

Sponsor

លោក​វរសេនីយ៍ទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថាប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការ​បញ្ជា​ពី​លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាបនិង​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ។

លោក​បន្ត​ថារថយន្ត​ដឹកឈើ​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ងពណ៌(​ស​)ពាក់​ស្លាក​លេខ សៀមរាប 2A-7978 បើកបរ​ដោយ​ឈ្មោះ ម៉ា​ន់ វាសនា អាយុ​២៧​ឆ្នាំរស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាបដឹក​ប៉ាក​កេ៤០០​សន្លឹកនិង​គ្រឿង​សិប្បកម្ម​មួយ​ចំនួន​ទៀត ។

លោក​បន្ត​ថារថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ទៀត​ម៉ាក​ម៉ុង​ទី​រ៉ូពណ៌​ត្រេ​អ៊ីពាក់​ស្លាក​លេខស​.​រ​១១៥ ដែល​មាន​ម្ចាស់​ឈ្មោះ នូ រ​ដ្ឋា ភេទ​ស្រីអាយុ​៤៥​ឆ្នាំបាន​ដឹក​ទ្វារ​ចំនួន​៣០​សន្លឹកប្រភេទ​ឈើ​គគី ។

បន្ទាប់​ពី​ឃាត់​បាន​រួច​មក​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​បាន​ប្រគល់​រថយន្ត​ទាំង​២​គ្រឿងនិង​ឈើ​ទាំងនេះ​ទៅ​ឱ្យ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕