អភិបាលខេត្តកោះកុះមិនហ៊ានជាមួយមន្ត្ត្រីយោធាផ្កាយ២​លោក​ ទុន ដៀ​ត មាន​តួនាទី​ជា​នាយករង​ទីចាត់ការ​ទំនាក់ទំនង​ការងារ​ព្រំដែន​កម្ពុជា​-​ថៃរដែលចាក់ដីរំលោភឆ្នេរសមុទ្រពេលនេះសម្តេចបញ្ជារទើបអាជ្ញាធរចម្រុះ​របស់​ខេត្តកោះកុងចុះពិនិត្យ​ទីតាំង​ដែល​ចាក់​ដី​លុប​សមុទ្រ

អភិបាលខេត្តកោះកុះមិនហ៊ានជាមួយមន្ត្ត្រីយោធាផ្កាយ២​លោក​ ទុន ដៀ​ត មាន​តួនាទី​ជា​នាយករង​ទីចាត់ការ​ទំនាក់ទំនង​ការងារ​ព្រំដែន​កម្ពុជា​-​ថៃរដែលចាក់ដីរំលោភឆ្នេរសមុទ្រពេលនេះសម្តេចបញ្ជារទើបអាជ្ញាធរចម្រុះ​របស់​ខេត្តកោះកុងចុះពិនិត្យ​ទីតាំង​ដែល​ចាក់​ដី​លុប​សមុទ្រ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង:​ រឿងចាក់ដីលុបដីឆ្នេរសមុទ្រដែលមានមន្រ្តីថ្នាក់ធំមួយរូបបានធ្វេីអោយប្រជាពលរដ្ឋក្តៅក្រហាយពេលនេះត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​នាយទាហាន​ម្នាក់ករណី​ចាក់​ដី​ចូល​សមុទ្រ​រួច​មកនៅ​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ធ្នូ​២០១៩​នេះអាជ្ញាធរ​ខេត្តកោះកុងនិង​មន្ដ្រី​មក​ពី​ក្រសួង​រៀបចំ​ដែនដីព្រមទាំង​មន្ដ្រី​តុលាការ​ផង​ដែរបាន​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្ដែងនៅ​ទីតាំង​ដែល​ចាក់​ដី​លុប​សមុទ្រស្ថិត​នៅ​ភូមិ​ស្មាច់​មាន​ជ័យសង្កាត់​ស្មាច់​មាន​ជ័យក្រុង​ខេមរភូមិន្ទខេត្តោះកុង។​

​ក្រុមការងារ​ចម្រុះ​របស់​ខេត្តកោះកុងមាន​អាជ្ញាធរ​ខេត្ដនិង​មន្ដ្រី​របស់​ក្រសួង​រៀបចំ​ដែនដីព្រមទាំង​មន្ដ្រី​តុលាការ​ផង​ដែរ បាន​ចុះ​ទៅ​ដល់ទី​តាំង​បូម​ខ្សាច់​លុប​សមុទ្រ​នោះកំពុង​​អង្កេត​ពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេសជាបឋម​រក​ឃើញ​ថាមាន​ចាក់​ដី​បំពេញបន្ថែម​ចូល​មាត់​ព្រែក​ប៉ោមាន​បណ្តោយ​ប្រវែង​៤៣​ម៉ែត្រទទឹង​៣​ម៉ែត្រស្ថិត​នៅ​ភូមិ​ស្មាច់​មាន​ជ័យសង្កាត់​ស្មាច់​មាន​ជ័យក្រុង​ខេមរភូមិន្ទខេត្តកោះកុង ។​

Sponsor

ទីតាំង​បូម​ខ្សាច់​នេះប្រភព​ព័ត៌មាន​ថាជា​របស់​លោក​ឧត្តមសេនីយ៍ទោ ទុន ដៀ​ត មាន​តួនាទី​ជា​នាយករង​ទីចាត់ការ​ទំនាក់ទំនង​ការងារ​ព្រំដែន​កម្ពុជា​-​ថៃ ។​

​ពាក់ព័ន្ធ​នឹង​ការ​ចាក់​ដី​ទន្ទ្រាន​ចូល​ចូល​ក្នុង​សមុទ្រ​នេះ​ដែរ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជាក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​ជាក់ស្ដែងនិង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃើញ​ថាឧត្តមសេនីយ៍​ពាក់​ផ្កាយ​២ លោក ទុន ដៀ​ត ពិតជា​បាន​លុប​ខ្សាច់​លុប​សមុទ្រ​ប្រាកដ​មែន ។​

​សូម​រម្លឹក​ថាលោកនាយក​រដ្ឋមន្ត្រីបញ្ជា​ឲ្យ​ស៊ើបអង្កេត​លើ​មន្ត្រី​យោធា​ផ្កាយ​២នៅ​ខេត្តកោះកុង​នេះក្នុងករណីដែលបានរំលោភយកដីឆ្នេរសមុទ្រ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​បញ្ជា​ឲ្យ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាលនិង​អាជ្ញាធរ​មូលដ្ឋាន​ស៊ើបអង្កេត ជា​បន្ទាន់​ករណី​ចាក់​ដី​ចូល​សមុទ្រនិង​ស្រាវជ្រាវ​អ្នក​នៅ​ពីក្រោយ​ខ្នងដើម្បី​ទ​ន្ទ្រា​យ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិនៅ​ក្នុង​ខេត្តកោះកុង ។​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តកំពតសម្តេច​តេ​ជោបាន​បញ្ជា​ឲ្យ​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងនិង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជានិង​លោកស្រី មិថុនាភូ​ថងអភិបាលខេត្ត​កោះកុងចុះ​ពិនិត្យ​ជា​បន្ទាន់ករណី​ចាក់​ដី​លុប​សមុទ្រនៅ​ក្នុង​ខេត្តកោះកុង​ពេល​ថ្មី​ៗ​នេះ ។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ហាក់ដូចជា​មាន​ព័ត៌មាន​ថានៅ​ខេត្តកោះកុងក៏​នៅ​បន្ត​មាន ការ​ចាក់​ដី​ចូល​ទៅ​ក្នុង​សមុទ្រដោយ​គ្មាន​ការ​អនុញ្ញាតខ្ញុំ​ស្នើ​ឱ្យ​ឯកឧត្តម ជា សុ​ផា​រ៉ា ក៏​ដូច​ជា​អភិបាលខេត្ត​កោះកុងពិនិត្យ​ជា​បន្ទាន់តើ​វា​មាន​ពិត​ទេដែរឬទេហាក់ដូចជា​មាន​នាយទាហាន​ផង​ដែរដែល​ចូលរួម​សកម្មភាព​ទាំងនេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ធ្ងន់​ៗ​ថាប្រសិនបើជា​រក​ឃើញ​ថានាយទាហាន​រូប​ណា​ពាក់ព័ន្ធ​នឹង​ការ​ចាក់​ដី​ចូល​សមុទ្រសម្តេច​មិន​អនុញ្ញាត​នាយទាហាន​ទាំង​អស់នោះស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ជា​កង​យោធពល​ភូមិន្ទ​កម្ពុជា​បន្ត​ទៀត​នោះ​ទេ ។

ព្រោះបើ​ទុក​ឱ្យ​នាយទាហាន​ទាំងនោះ​ធ្វើ​រឿង​យ៉ាង​ដូច្នេះ មាន​ន័យ​ថាពួក​អ្នក​ទាំងនោះ​នឹង​ក្លាយជា​អ្នក​កសាង​រដ្ឋនៅ​ក្នុង​រដ្ឋ​ហើយព្រោះ​ពួក​គេ​មិន​គោរព​ច្បាប់ដូច្នេះ​គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​នោះ​ទេ។