ទីតាំងបេីកល្បែងសុីសងខុសច្បាប់មួយកន្លែងត្រូវបានគណ:បញ្ជាការឯកភពខណ្ឌទួលគោកបានចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សស្រី២នាក់

ទីតាំងបេីកល្បែងសុីសងខុសច្បាប់មួយកន្លែងត្រូវបានគណ:បញ្ជាការឯកភពខណ្ឌទួលគោកបានចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សស្រី២នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនិងកម្លាំងនគរ​បាលប៉ុស្តិ៍រដ្ឋបាល​បឹងកក់ទី២នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានសហការជាមួយគណ:បញ្ជាការឯកភពខណ្ឌទួលគោកដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌ​ទួលគោកនិងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំ​ពេញដោយមានការចូលរួមពីលោក ផល សុខរចនាជាក្រ​ឡាបញ្ជីអមផងបានដឹកនាំក្រុមប្រតិបត្តិការយើងបានចុបង្ក្រាបជាក់ស្ដែងករណីបទបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្លុតម៉ាស៊ីនបង្កប់ល្បែងភ្នាល់ស៊ីសង) នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៣និង១០នាទីប្រព្រឹត្តនៅ​ចំណុចផ្ទះលេខ៤០E0 ផ្លូវលេខ៥៨៦ក្រុមទី៦៣ភូមិ១៣សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញដោយឃាត់ខ្លួនបានមនុស្សចំនួន០២នាក់។

១ឈ្មោះ ហន ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកNetស្នាក់នៅផ្ទះជួលលេខ៤១ផ្លូវលេខ១៦៩ សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ(ជាភ្នាក់ងារ​ស៊ីសង)។

Sponsor

២ឈ្មោះ រ៉េត សុវណ្ណអាលីហ្សា ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកNetស្នាក់នៅផ្ទះលេខ៩EE ផ្លូវលំសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។

ក្នុងកឆចុះបង្ក្រាបនេះបានដកហូតបានម៉ូនីទ័រចំនួន១៥គ្រឿង, CPUចំនួន១៤គ្រឿងឃីប៊តចំនួន១៤,ម៉ៅចំនួន១៤,ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿងវិញ្ញាបនបត្រអនុញ្ញាតអាជីវកម្ម របស់ឈ្មោះ ស៊ឹម ប៊ុនឡាយ មួយច្បាប់ម៉ាស៊ីនគិត​លេខ​១គ្រឿងនិងឯកសារបុងបើកអាខោនចាក់បាល់ស៊ីសងមួយចំនួន ។

ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការសម្រេចឃាត់ជនសង្ស័យខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមផ្លូវច្បាប់ ។

ចំណែកទីតាំងប្រព្រឹត្តបទល្មើសសមត្ថកិច្ចយើងបានបិទ​សៀលឃ្លុំបេរផ្ទះជាបណ្ដោះអាសន្នរងចាំការសម្រេចជាក្រោយ ។

បច្ចុប្បន្ន​បុគ្គលិក​ទាំង២នាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការ​សាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។