កណ្តាល: ប្រជាពលរដ្ឋមានកាភ័យខ្លាចណាស់ចាប់តាំងពីលោកវរសេនីយ៍ទោ យី វណ្ណដា ឡើងមកធ្វេីជាអធិការនគរបាលក្រុងតាខ្មៅថ្មីមានការសង្គេតឃើញថាមានបទល្មើសច្រើនបានកើតឡើងជាញឹកញ្ញាប់ដែលជនល្មើសខ្លះក៏ត្រូវបាននគរបាលចាប់ខ្លួនបានតែជនសង្ស័យខ្លះក៏មិនទាន់ត្រូវបានចាប់ខ្លួនដែរដូចជាករណីខ្លះដែលនៅមិនទាន់បង្ក្រាប។
ករណីទី១ អំពើហិង្សាមួយគឺបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ អស់រយៈពេលជាច្រើនម៉ោងដោយបណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកក្រុមជនល្មើសបានគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចនោះទេករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១២ខែធ្នូនៅលើផ្លូវលំភូមិព្រែកសំរោង៣សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល ។
ករណីនេះនគរបាលកំពុងតាមប្រមាញ់ជនសង្ស័យដោយពុំទាន់ចាប់ខ្លួនបាននៅឡើយទេ ។
ករណីទី២ នៅវេលាម៉ោង១៨នង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩មានករណីជនល្មេីសភ្ជង់ប្លន់យកម៉ូតូពីនារីវ័យក្មេងម្នាក់ដែលជាចៅស្រីចៅសង្កាត់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាពទីតាំងកេីតហេតុស្ថិតនៅក្លោងទ្វារវត្តឈូងលៀបផ្នែកខាងត្បូងក្នុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល។
បញ្ជាក់ថាករណីនេះក៏នគរបាលកំពុងតាមប្រមាញ់ជនសង្ស័យដោយពុំទាន់ចាប់ខ្លួនបាននៅឡើយទេនៅមានករណីមួយចំនួនទៀតដែលសមត្ថកិច្ចកំពុងតាមប្រមាញ់បាន។
ប្រជាពលរដ្ឋសង្ឃឹមថាពួកគេនឹងរស់នៅដោយមានសេចក្តីសុខនិងសុវត្ថិភាពក្រោមកិច្ចការពារសន្តិសុខពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក៏ដូចជាលោកអធិការវ័យកមេងដែលទេីបតែនិមកកា់មុខតំណែងផងដែរ៕



